ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
45 : 53

وَأَنَّهُۥ خَلَقَ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰ

ហើយពិតណាស់ ទ្រង់បានបង្កើតឲ្យមានជាគូៗ មានប្រុស មានស្រី info
التفاسير:

external-link copy
46 : 53

مِن نُّطۡفَةٍ إِذَا تُمۡنَىٰ

ពីទឹកកាមមួយតំណក់ កាលណាគេបានដាក់ទៅក្នុងស្បូនស្ត្រី។ info
التفاسير:

external-link copy
47 : 53

وَأَنَّ عَلَيۡهِ ٱلنَّشۡأَةَ ٱلۡأُخۡرَىٰ

ហើយពិតប្រាកដណាស់ ការបង្កើតពួកគេទាំងពីរភេទឡើងវិញក្រោយពីពួកគេទាំងពីរបានស្លាប់ហើយនោះ គឺជាកាតព្វកិច្ចរបស់ទ្រង់។ info
التفاسير:

external-link copy
48 : 53

وَأَنَّهُۥ هُوَ أَغۡنَىٰ وَأَقۡنَىٰ

ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ក្លាយជាអ្នកមាន ដោយឲ្យគេក្តោបក្តាប់ទ្រព្យសម្បត្តិ ហើយទ្រង់បានផ្តល់ទ្រព្យសម្បត្តិមួយចំនួនដែលធ្វើឲ្យមនុស្សពេញចិត្ត។ info
التفاسير:

external-link copy
49 : 53

وَأَنَّهُۥ هُوَ رَبُّ ٱلشِّعۡرَىٰ

ហើយទ្រង់ជាម្ចាស់នៃផ្កាយ “អាស់ស្សៀករ៉” ជាផ្កាយដែលពូកមុស្ហរីគីនមួយចំនួនគោរពសក្ការៈចំពោះវារួមជាមួយនឹងអល់ឡោះ។ info
التفاسير:

external-link copy
50 : 53

وَأَنَّهُۥٓ أَهۡلَكَ عَادًا ٱلۡأُولَىٰ

ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាទមុនគេ ដែលពួកគេ គឺជាក្រុមរបស់ព្យាការីហ៊ូទ នៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ។ info
التفاسير:

external-link copy
51 : 53

وَثَمُودَاْ فَمَآ أَبۡقَىٰ

ហើយទ្រង់បានបំផ្លាញពួកសាមូដដែលជាក្រុមរបស់ព្យាការីសឡេះ ដោយទ្រង់មិនបានបន្សល់ទុកនរណាម្នាក់ក្នុងចំណោមពួកគេ(ឲ្យរស់រានមានជីវិត)ឡើយ។ info
التفاسير:

external-link copy
52 : 53

وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ هُمۡ أَظۡلَمَ وَأَطۡغَىٰ

ហើយទ្រង់ក៏បានបំផ្លាញក្រុមរបស់ព្យាការីនួហមុននឹងក្រុមអាដនិងពួកសាមូដផងដែរ។ ពិតប្រាកដណាស់ ក្រុមរបស់ព្យាការីនួហ ពួកគេជាពួកដែលបំពានដ៏ខ្លាំងក្លា និងរឹងរូសជាងក្រុមអាដ និងពួកសាមូដទៅទៀត ពីព្រោះព្យាការីនួហបានរស់នៅជាមួយពួកគេរយៈពេលប្រាំបួនរយហាសិបឆ្នាំ អំពាវនាវពួកគេទៅកាន់ការគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់ ក៏ប៉ុន្តែពួកគេមិនទទួលយកការអំពាវនាវនេះនោះទេ។ info
التفاسير:

external-link copy
53 : 53

وَٱلۡمُؤۡتَفِكَةَ أَهۡوَىٰ

ហើយចំពោះភូមិឋាននៃក្រុមរបស់ព្យាការីលូតវិញ ទ្រង់បានលើកវាយ៉ាងខ្ពស់ទៅលើមេឃ បន្ទាប់មក ទ្រង់បានក្រឡាប់វា ហើយបានទម្លាក់វាមកលើផែនដីវិញ។ info
التفاسير:

external-link copy
54 : 53

فَغَشَّىٰهَا مَا غَشَّىٰ

ហើយទ្រង់បានគ្របដណ្តប់ភូមិឋាននោះដោយដុំថ្ម បន្ទាប់ពីទ្រង់បានលើកវា(ភូមិ)ទៅលើមេឃ ហើយទម្លាក់វាមកលើផែនដីវិញ។ info
التفاسير:

external-link copy
55 : 53

فَبِأَيِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ

ដូចនេះ តើមានសញ្ញាភស្តុតាងណាមួយនៃម្ចាស់របស់អ្នកដែលបង្ហាញពីសមត្ថភាពរបស់ទ្រង់ ដែលពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នៅជជែកដេញដោល ដោយមិនបានយករឿងទាំងនេះធ្វើជាមេរៀននោះ? info
التفاسير:

external-link copy
56 : 53

هَٰذَا نَذِيرٞ مِّنَ ٱلنُّذُرِ ٱلۡأُولَىٰٓ

អ្នកនាំសារដែលគេបានបញ្ជូនមកកាន់ពួកអ្នក(ព្យាការីមូហាំម៉ាត់)នេះ គឺជាប្រភេទតែមួយជាមួយនឹងបណ្តាអ្នកនាំសារទាំងឡាយពីមុនមកនោះដែរ(ជាមនុស្សលោកដូចពួកគេដែរ)។ info
التفاسير:

external-link copy
57 : 53

أَزِفَتِ ٱلۡأٓزِفَةُ

ថ្ងៃបរលោកកាន់តែខិតជិតមកដល់ហើយ។ info
التفاسير:

external-link copy
58 : 53

لَيۡسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ

គ្មានអ្នកណាដែលអាចរារាំងវាបានឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងថា តើវានឹងកើតឡើងនៅពេលណានោះដែរ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។ info
التفاسير:

external-link copy
59 : 53

أَفَمِنۡ هَٰذَا ٱلۡحَدِيثِ تَعۡجَبُونَ

ដូច្នេះ តើគម្ពីរគួរអានដែលគេបានសូត្រឲ្យពួកអ្នកស្តាប់នេះ ធ្វើឲ្យពួកអ្នកងឿងឆ្ងល់ថា តើវាមកពីអល់ឡោះមែនឬ? info
التفاسير:

external-link copy
60 : 53

وَتَضۡحَكُونَ وَلَا تَبۡكُونَ

ហើយពួកអ្នកនាំគ្នាសើចចំអកវា(គម្ពីរគួរអាន) និងមិនបានយំនៅពេលស្តាប់ឮការទូន្មានរបស់វាទេឬ? info
التفاسير:

external-link copy
61 : 53

وَأَنتُمۡ سَٰمِدُونَ

ហើយពួកអ្នកព្រងើយកន្តើយចំពោះវា និងមិនយកចិត្តទុកដាក់ចំពោះវាឡើយ។ info
التفاسير:

external-link copy
62 : 53

فَٱسۡجُدُواْۤ لِلَّهِۤ وَٱعۡبُدُواْ۩

ដូច្នេះ ចូរពួកអ្នកក្រាបស៊ូជោតទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ហើយគោរពសក្ការៈចំពោះទ្រង់ដោយចិត្តស្មោះសចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عدم التأثر بالقرآن نذير شؤم.
• ការមិនទទួលឥទ្ធិពលពីគម្ពីរគួរអាន គឺទទួលនូវការព្រមានដ៏អាក្រក់។ info

• خطر اتباع الهوى على النفس في الدنيا والآخرة.
• គ្រោះថ្នាក់នៃការធ្វើតាមទំនើងចិត្តមកចំពោះខ្លួនឯង ទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ info

• عدم الاتعاظ بهلاك الأمم صفة من صفات الكفار.
• ការមិនយកជាមេរៀនពីការទទួលវិនាសកម្មរបស់ប្រជាជាតិជំនាន់មុន គឺជាលក្ខណៈសម្បត្តិមួយក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info