ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
40 : 51

فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ

ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេទាំងអស់ ដោយយើង បានបោះពួកគេចូលទៅក្នុងសមុទ្រ។ ពេលនោះ ពួកគេក៏បានលិចលង់ស្លាប់ ហើយវិនាសអន្តរាយ។ ហើយហ្វៀរអោនជាអ្នកដែលត្រូវបានគេស្តីបន្ទោសចំពោះអ្វីដែលគេបានបដិសេធ(ចំពោះអ្នកនាំសារ) និងការអះអាងថា រូបគេជាព្រះជាម្ចាស់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإيمان أعلى درجة من الإسلام.
• ជំនឿ គឺមានកម្រិតលំដាប់ខ្ពស់ជាងឥស្លាម។ info

• إهلاك الله للأمم المكذبة درس للناس جميعًا.
• ការបំផ្លាញរបស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ គឺជាមេរៀនមួយសម្រាប់មនុស្សជាតិទាំងអស់។ info

• الخوف من الله يقتضي الفرار إليه سبحانه بالعمل الصالح، وليس الفرار منه.
• ការខ្លាចអល់ឡោះ គឺត្រូវរត់ទៅរកទ្រង់តាមរយៈការសាងទង្វើកុសល ពុំមែនរត់គេចពីទ្រង់ឡើយ។ info