ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
29 : 50

مَا يُبَدَّلُ ٱلۡقَوۡلُ لَدَيَّ وَمَآ أَنَا۠ بِظَلَّٰمٖ لِّلۡعَبِيدِ

បន្ទូលរបស់យើងមិនអាចគេកែប្រែបានឡើយ ហើយការសន្យារបស់យើងក៏មិនអាចផ្លាស់ប្តូរនោះដែរ។ ហើយយើងមិនបំពានទៅលើខ្ញុំបម្រើទាំងឡាយ(របស់យើង)ដោយកាត់បន្ថយផលបុណ្យរបស់គេនោះទេ ហើយក៏មិនបន្ថែមអំពើអាក្រក់របស់គេដែរ។ ផ្ទុយទៅវិញ យើងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេបានសាងប៉ុណ្ណោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• علم الله بما يخطر في النفوس من خير وشر.
• អល់ឡោះជាម្ចាស់ទ្រង់ដឺងនូវអ្វីដែលផុសឡើងក្នុងចិត្តរបស់មនុស្ស(អ្វីដែលគេគិត)នៃប្រការល្អ និងប្រការអាក្រក់។ info

• خطورة الغفلة عن الدار الآخرة.
• គ្រោះថ្នាក់នៃការព្រងើយកន្តើយ ភ្លេចភ្លាំងអំពីថ្ងៃបរលោក។ info

• ثبوت صفة العدل لله تعالى.
• ទទួលស្គាល់នូវលក្ខណៈសម្បត្តិ “ភាពយុត្តិធម៌” របស់អល់ឡោះជាម្ចាស់។ info