ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
65 : 5

وَلَوۡ أَنَّ أَهۡلَ ٱلۡكِتَٰبِ ءَامَنُواْ وَٱتَّقَوۡاْ لَكَفَّرۡنَا عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأَدۡخَلۡنَٰهُمۡ جَنَّٰتِ ٱلنَّعِيمِ

ហើយប្រសិនបើពួកយូដានិងពួកណាសរ៉នីមានជំនឿចំពោះអ្វីដែលព្យាការីមូហាំម៉ាត់បាននាំមក ហើយកោតខ្លាចអល់ឡោះដោយចៀសឆ្ងាយពីអំពើល្មើសនោះ យើងប្រាកដជានឹងលុបបំបាត់ពីពួកគេនូវកំហុសឆ្គងទាំងឡាយដែលពួកគេបានប្រព្រឹត្ត បើទោះបី(កំហុសឆ្គងនោះ)ច្រើនយ៉ាងណាក៏ដោយ ហើយនៅថ្ងៃបរលោក យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ណាអ៊ីម ដែលពួកគេរីករាយសោយសុខនឹងគុណូបការៈជាច្រើនដែលមាននៅក្នុងទីនោះដោយគ្មានផុតរលត់ឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• العمل بما أنزل الله تعالى سبب لتكفير السيئات ودخول الجنة وسعة الأرزاق.
• ការអនុវត្តតាមអ្វីដែលអល់ឡោះបានបញ្ចុះមក គឺជាមូលហេតុមួយក្នុងការទទួលបានការលុបលាងទោសកំហុស និងទទួលបាននូវឋានសួគ៌ ព្រមទាំងទទួលបានលាភសក្ការៈដ៏ទូលាយ។ info

• توجيه الدعاة إلى أن التبليغ المُعتَدَّ به والمُبْرِئ للذمة هو ما كان كاملًا غير منقوص، وفي ضوء ما ورد به الوحي.
• ចង្អុលបង្ហាញ និងណែនាំដល់អ្នកដែលផ្សព្វផ្សាយសាសនាថា ការផ្សព្វផ្សាយសាសនាដ៏ត្រឹមត្រូវហើយចាកផុតពីប្រការអាក្រក់នោះ គឺជាការផ្សព្វផ្សាយមួយដ៏ពេញលេញ ដោយគ្មានខ្វះចន្លោះណាមួយឡើយ ហើយស្ថិតនៅក្រោមការបំភ្លឺដែលវ៉ាហ៊ី(សារពីអល់ឡោះ)បាននាំមក។ info

• لا يُعْتد بأي معتقد ما لم يُقِمْ صاحبه دليلًا على أنه من عند الله تعالى.
• មិនអាចចាត់ទុកថា បុគ្គលណាម្នាក់ប្រកាន់យកគោលជំនឿណាមួយត្រឹមត្រូវនោះឡើយ ដរាបណារូបគេមិនមានភស្តុតាងបញ្ជាក់ថា គោលជំនឿនោះពិតជាត្រឹមត្រូវមកពីអល់ឡោះជាម្ចាស់ទេនោះ។ info