ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
6 : 48

وَيُعَذِّبَ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ ٱلظَّآنِّينَ بِٱللَّهِ ظَنَّ ٱلسَّوۡءِۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۖ وَغَضِبَ ٱللَّهُ عَلَيۡهِمۡ وَلَعَنَهُمۡ وَأَعَدَّ لَهُمۡ جَهَنَّمَۖ وَسَآءَتۡ مَصِيرٗا

ហើយនិងដើម្បីទ្រង់ដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងដាក់ទណ្ឌកម្មដល់ពួកមុស្ហរីគីនទាំងប្រុសទាំងស្រី ដែលពួកទាំងនេះគិតថាៈ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយសាសនារបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនលើកតម្កើងពាក្យបន្ទូលរបស់ទ្រង់ដែរ។ ដូច្នេះ ទណ្ឌកម្មក៏បានវិលទៅរកពួកគេវិញ ហើយអល់ឡោះទ្រង់ខឹងសម្បាពួកគេ ព្រោះតែការប្រឆាំងនិងការគិតស្មានអាក្រក់របស់ពួកគេ(ចំពោះទ្រង់) ហើយទ្រង់បណ្តេញពួកគេឲ្យចេញពីក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់បានរៀបចំនរកជើហាន់ណាំសម្រាប់ពួកគេនៅថ្ងៃបរលោក ដែលពួកគេនឹងចូលទៅក្នុងនោះជាអមតៈ។ ហើយនរកជើហាន់ណាំ គឺជាកន្លែងវិលត្រលប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• صلح الحديبية بداية فتح عظيم على الإسلام والمسلمين.
• កិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ គឺជាការចាប់ផ្តើមជ័យជម្នះដ៏ធំធេងសម្រាប់សាសនាឥស្លាម និងសាសនិកឥស្លាម។ info

• السكينة أثر من آثار الإيمان تبعث على الطمأنينة والثبات.
• ភាពស្ងប់សុខ គឺជាឥទ្ធិពលមួយក្នុងចំណោមឥទ្ធិពលនៃជំនឿដែលផុសចេញនូវភាពនឹងនរ និងភាពសុខសាន្ត។ info

• خطر ظن السوء بالله، فإن الله يعامل الناس حسب ظنهم به سبحانه.
• គ្រោះថា្នក់នៃការគិតស្មានអាក្រក់ចំពោះអល់ឡោះជាម្ចាស់ ព្រោះទ្រង់ផ្តល់ឲ្យមនុស្សលោកអាស្រ័យទៅលើអ្វីដែលពួកគេគិតស្មានចំពោះទ្រង់។ info

• وجوب تعظيم وتوقير رسول الله صلى الله عليه وسلم.
• ចាំបាច់ត្រូវលើកតម្កើង និងគោរពឲ្យតម្លៃចំពោះអ្នកនាំសាររបស់អល់ឡោះ (ព្យាការីមូហាំម៉ាត់)។ info