ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
24 : 48

وَهُوَ ٱلَّذِي كَفَّ أَيۡدِيَهُمۡ عَنكُمۡ وَأَيۡدِيَكُمۡ عَنۡهُم بِبَطۡنِ مَكَّةَ مِنۢ بَعۡدِ أَنۡ أَظۡفَرَكُمۡ عَلَيۡهِمۡۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا

ហើយទ្រង់គឺជាអ្នកដែលបានទប់ស្កាត់ពួកអ្នកអំពីដៃរបស់ពួកមុស្ហរីគីន នៅពេលដែលពួកគេមានគ្នាប្រមាណជាប៉ែតសិបនាក់ដែលជាបុរសបានមកដល់ ដោយពួកគេចង់ចាត់ការពួកអ្នកដោយប្រការអាក្រក់ណាមួយនៅឯតំបន់ អាល់ហ៊ូទៃពីយ៉ះ ហើយទ្រង់ក៏ជាអ្នកទប់ស្កាត់ពួកគេអំពីដៃពួកអ្នកវិញដែរ ដោយពួកអ្នកមិនបានប្រយុទ្ធនឹងពួកគេនោះទេ ហើយក៏មិនបានបង្កគ្រោះថ្នាក់អ្វីដល់ពួកគេនោះដែរ។ ក៏ប៉ុន្តែ ពួកអ្នកបានដោះលែងពួកគេ ក្រោយពីពួកអ្នកមានលទ្ធភាពអាចចាប់ពួកគេធ្វើជាចំណាប់ខ្មាំងហើយនោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
25 : 48

هُمُ ٱلَّذِينَ كَفَرُواْ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡيَ مَعۡكُوفًا أَن يَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالٞ مُّؤۡمِنُونَ وَنِسَآءٞ مُّؤۡمِنَٰتٞ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِيبَكُم مِّنۡهُم مَّعَرَّةُۢ بِغَيۡرِ عِلۡمٖۖ لِّيُدۡخِلَ ٱللَّهُ فِي رَحۡمَتِهِۦ مَن يَشَآءُۚ لَوۡ تَزَيَّلُواْ لَعَذَّبۡنَا ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابًا أَلِيمًا

ពួកគេ គឺជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានរារាំងពួកអ្នកមិនឲ្យចូលម៉ាស្ជិតអាល់ហារ៉ម និងបានឃាត់ទុកសត្វជំនូនមិនឲ្យចូលតំបន់ហារ៉មដែលជាកន្លែងសម្លេះសត្វជំនូនទាំងនោះ។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿចំពោះអល់ឡោះប្រុសស្រីដែលពួកអ្នកមិនបានស្គាល់ពួកគេនោះ ពួកអ្នកនឹងសម្លាប់ពួកគេរួមជាមួយនឹងពួកប្រឆាំងជាមិនខាន ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលបាបកម្ម និងត្រូវបង់ផាកពិន័យ(លើការសម្លាប់ពួកគេ)ដោយពួកអ្នកមិនដឹងខ្លួន។ (ប្រសិនបើមិនដោយសារតែរឿងនេះទេនោះ) ប្រាកដជាទ្រង់នឹងអនុញ្ញាតឲ្យពួកអ្នករំដោះយកទឹកដីម៉ាក្កះនៅពេលនោះជាមិនខាន(ប៉ុន្តែ ទ្រង់មិនបានអនុញ្ញាតឡើយ) ដើម្បីទ្រង់នឹងបញ្ចូលទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា ដូចជាបណ្តាអ្នកមានជំនឿនៅម៉ាក្កះជាដើម។ ប្រសិនបើអ្នកអាចបែងចែងពួកគ្មានជំនឿ និងបណ្តាអ្នកមានជំនឿនៅម៉ាក្កះនោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ info
التفاسير:

external-link copy
26 : 48

إِذۡ جَعَلَ ٱلَّذِينَ كَفَرُواْ فِي قُلُوبِهِمُ ٱلۡحَمِيَّةَ حَمِيَّةَ ٱلۡجَٰهِلِيَّةِ فَأَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَلۡزَمَهُمۡ كَلِمَةَ ٱلتَّقۡوَىٰ وَكَانُوٓاْ أَحَقَّ بِهَا وَأَهۡلَهَاۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا

នៅពេលដែលពួកដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់បានបង្កើតភាពក្រអឺតក្រទមនៅក្នុងដួងចិត្តរបស់ពួកគេយ៉ាងខ្លាំង ដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់) ដែលវា(ភាពក្រអឺតក្រទមនោះ)មិនបានផ្សាភ្ជាប់ជាមួយសេចក្តីពិតនោះទេ ក៏ប៉ុន្តែវាផ្សាភ្ជាប់នឹងចំណង់តណ្ហា។ ដូច្នេះ ពួកគេក្អេងក្អាងមិនឲ្យអ្នកនាំសាររបស់អល់ឡោះចូលទៅកាន់ពួកគេនៅឆ្នាំហ៊ូទៃពីយ៉ះនោះទេ ដោយសារពួកគេខ្លាចគេគិតថា ព្យាការីមូហាំម៉ាត់បានយកឈ្នះលើពួកគេ។ ពេលនោះ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវភាពនឹងនរអំពីទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ កំហឹងរបស់អ្នកមានជំនឿមិនបានបង្កឲ្យពួកគេប្រឈមជាមួយពួកមុស្ហរីគីនដូចអ្វីដែលពួកគេធ្វើចំពោះអ្នកមានជំនឿនោះទេ។ ហើយអល់ឡោះជាម្ចាស់បានឲ្យបណ្តាអ្នកមានជំនឿប្រកាន់ខ្ជាប់នូវពាក្យពិត នោះគឺពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវបានគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់) ហើយឲ្យពួកគេបំពេញនូវកាតព្វកិច្ចរបស់ពាក្យនេះ ហើយពួកគេក៏បានបំពេញវា។ ហើយបណ្តាអ្នកមានជំនឿសក្តិសមនឹងពាក្យនេះជាងអ្នកផ្សេង ហើយពួកគេ គឺជាអ្នកដែលសក្តិសមនឹងទទួលវា ពីព្រោះអល់ឡោះបានដឹងពីភាពល្អប្រពៃដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីៗទាំងអស់។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:

external-link copy
27 : 48

لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡيَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَآءَ ٱللَّهُ ءَامِنِينَ مُحَلِّقِينَ رُءُوسَكُمۡ وَمُقَصِّرِينَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُواْ فَجَعَلَ مِن دُونِ ذَٰلِكَ فَتۡحٗا قَرِيبًا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិត នៅពេលដែលទ្រង់បានឲ្យគាត់(បានសុបិន)ឃើញនៅក្នុងដំណេករបស់គាត់ ហើយគាត់បានប្រាប់ដល់សហាហ្ពាត់(សហការី)របស់គាត់ថាៈ ជាការពិតណាស់ រូបគាត់ និងសហាហ្ពាត់របស់គាត់នឹងបានចូលពៃតុលឡោះ អាល់ហារ៉ម(ទឹកដីម៉ាក្កះ) ប្រកបដោយសុខសន្តិភាពពីពួកសត្រូវ។ អ្នកខ្លះក្នុងចំណោមពួកគេបានកោរសក់ ហើយអ្នកខ្លះទៀតបានកាត់សក់ ជាការប្រកាសពីការបញ្ចប់នៃកិច្ចធម្មយាត្រា(អ៊ុមរ៉ោះ)។ ហើយអល់ឡោះបានដឹងអ្វីដែលល្អប្រសើរសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឲ្យសុបិន(ដែលព្យាការីមូហាំម៉ាត់បានសុបិនឃើញ)ដែលថានឹងចូលទឹកម៉ាក្កះនោះមិនទាន់សម្រេចបានឡើយនៅក្នុងឆ្នាំនោះ ដោយជំនួសមកវិញនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺអ្វីដែលអល់ឡោះបានជំនួសឲ្យមកវិញនូវព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ ហើយនិងអ្វីដែលកើតឡើងជាបន្តបន្ទាប់ទៀត រួមមានការរំដោះតំបន់ខ័យពើរដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង អាល់ហ៊ូទៃពីយ៉ះ។ info
التفاسير:

external-link copy
28 : 48

هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦۚ وَكَفَىٰ بِٱللَّهِ شَهِيدٗا

អល់ឡោះទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ដោយនាំមកនូវការចង្អុលបង្ហាញដ៏ច្បាស់លាស់ និងសាសនាពិត ដែលជាសាសនាឥស្លាម ដើម្បីឲ្យសាសនានេះខ្ពស់ត្រដែតលើសពីសាសនាផ្សេងទាំងអស់ដែលផ្ទុយពីវា។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើសាក្សីទៅលើរឿងនោះ ហើយគ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សីនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الصد عن سبيل الله جريمة يستحق أصحابها العذاب الأليم.
• ការរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ គឺជាអំពើឧក្រិដ្ឋមួយដែលអ្នកប្រព្រឹត្តសក្តិសមបំផុតនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់។ info

• تدبير الله لمصالح عباده فوق مستوى علمهم المحدود.
• ការរៀបចំរបស់អល់ឡោះដើម្បីផលប្រយោជន៍សម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នោះ គឺលើសពីកម្រិតនៃការយល់ដឹងរបស់ពួកគេដែលមានដែនកំណត់នេះ។ info

• التحذير من استبدال رابطة الدين بحمية النسب أو الجاهلية.
• ដាស់តឿនឲ្យប្រយ័ត្នចំពោះការផ្លាស់ប្តូរពីចំណងសាសនា ទៅជាការក្រអឺតក្រទមនឹងពូជពង្ស ឬដោយភាពល្ងង់ខ្លៅ។ info

• ظهور دين الإسلام سُنَّة ووعد إلهي تحقق.
• ការត្រដែតឡើងនៃសាសនាឥស្លាម គឺជាមាគ៌ានិងជាការសន្យារបស់ព្រះជាម្ចាស់។ info