ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
9 : 47

ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ

ទណ្ឌកម្មដែលកើតឡើងចំពោះពួកគេបែបនោះ គឺដោយសារតែពួកគេស្អប់គម្ពីរគួរអានដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ដោយក្នុងគម្ពីរនោះ គឺប្រើពួកគេឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ អល់ឡោះជាម្ចាស់ក៏លុបបំបាត់នូវទង្វើកុសលរបស់ពួកគេ ហើយពួកគេក៏បានខាតបង់ទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النكاية في العدوّ بالقتل وسيلة مُثْلى لإخضاعه.
• ការយកឈ្នះសត្រូវដោយការសម្លាប់ពួកគេ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ក្រាបគេ។ info

• المن والفداء والقتل والاسترقاق خيارات في الإسلام للتعامل مع الأسير الكافر، يؤخذ منها ما يحقق المصلحة.
• ការដោះលែងឈ្លើយសឹកដោយគ្មានការដោះដូរ ការលោះឈ្លើយសឹកដោយមានដោះដូរ ការសម្លាប់ឈ្លើយសឹក និងការយកពួកគេធ្វើជាទាសករ គឺជាជម្រើសនៅក្នុងសាសនាឥស្លាមក្នុងការទំនាក់ទំនងជាមួយនឹងឈ្លើយសឹកដែលជាពួកប្រឆាំង ដោយគេអាចជ្រើសរើសយកជម្រើសមួយណាដែលផ្តល់ផលប្រយោជន៍ច្រើនជាង។ info

• عظم فضل الشهادة في سبيل الله.
• ឧត្តមភាពដ៏ធំធេងនៃការពលីជីវិតក្នុងមាគ៌ារបស់អល់ឡោះ(ស្លាប់ស្ហាហ៊ីទ)។ info

• نصر الله للمؤمنين مشروط بنصرهم لدينه.
• ការជួយរបស់អល់ឡោះទៅចំពោះអ្នកមានជំនឿ គឺភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ដោយពួកគេត្រូវជួយសាសនារបស់ទ្រង់។ info