ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
35 : 47

فَلَا تَهِنُواْ وَتَدۡعُوٓاْ إِلَى ٱلسَّلۡمِ وَأَنتُمُ ٱلۡأَعۡلَوۡنَ وَٱللَّهُ مَعَكُمۡ وَلَن يَتِرَكُمۡ أَعۡمَٰلَكُمۡ

ដូច្នេះ ចូរពួកអ្នក(ឱបណ្តាពួកអ្នកមានជំនឿ)កុំទន់ខ្សោយក្នុងការប្រឈមមុខនឹងសត្រូវរបស់ពួកអ្នក និងកុំអំពាវនាវពួកគេឲ្យធ្វើការសម្រុះសម្រួល មុននឹងពួកគេអំពាវនាវពួកអ្នកឲ្យធ្វើការសម្រុះសម្រួលឲ្យសោះ ខណៈដែលពួកអ្នក ជាអ្នកដែលមានភាពខ្លាំងក្លានិងមានប្រៀបលើពួកគេនោះ។ ហើយអល់ឡោះទ្រង់នៅជាមួយពួកអ្នកដោយការជួយនិងការគាំទ្ររបស់ទ្រង់(ចំពោះពួកអ្នក)។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនកាត់បន្ថយផលបុណ្យចំពោះទង្វើកុសលរបស់ពួកអ្នកបន្តិចណាឡើយ ផ្ទុយទៅវិញ ទ្រង់នឹងបន្ថែម(ផលបុណ្យទ្វេដង)ឲ្យពួកអ្នក ជាការប្រោសប្រទាន និងជាភាពសប្បុរសអំពីទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سرائر المنافقين وخبثهم يظهر على قسمات وجوههم وأسلوب كلامهم.
• អាថ៌កំបាំងរបស់ពួកពុតត្បុតនិងភាពអាក្រក់របស់ពួកគេ ស្តែងចេញតាមរយៈទឹកមុខរបស់ពួកគេ និងរបៀបនៃការនិយាយស្តីរបស់ពួកគេ។ info

• الاختبار سُنَّة إلهية لتمييز المؤمنين من المنافقين.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ដើម្បីបែងចែករវាងអ្នកមានជំនឿ និងពួកពុតត្បុត។ info

• تأييد الله لعباده المؤمنين بالنصر والتسديد.
• ការគាំទ្រពីអល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈការជួយ និងការតម្រែតម្រង់។ info

• من رفق الله بعباده أنه لا يطلب منهم إنفاق كل أموالهم في سبيل الله.
• ក្នុងចំណោមក្តីសណ្តោសប្រណីរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនទាមទារឲ្យពួកគេបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្នុងមាគ៌ារបស់ទ្រង់ឡើយ។ info