ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
34 : 47

إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ ثُمَّ مَاتُواْ وَهُمۡ كُفَّارٞ فَلَن يَغۡفِرَ ٱللَّهُ لَهُمۡ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿចំពោះអល់ឡោះ ហើយបានរារាំងខ្លួនឯងនិងអ្នកដទៃពីសាសនារបស់អល់ឡោះ ក្រោយមក ពួកគេបានស្លាប់ក្នុងនាមជាអ្នកដែលគ្មានជំនឿ មុនពេលដែលពួកគេបានសារភាពកំហុសនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសចំពោះបាបកម្មរបស់ពួកគេ ដោយការបិទបាំងទោសកំហុសរបស់ពួកគេជាដាច់ខាត។ ផ្ទុយទៅវិញ ទ្រង់នឹងយកទោសពៃរ៍ពួកគេ(លើបាបកម្មទាំងនោះ) ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سرائر المنافقين وخبثهم يظهر على قسمات وجوههم وأسلوب كلامهم.
• អាថ៌កំបាំងរបស់ពួកពុតត្បុតនិងភាពអាក្រក់របស់ពួកគេ ស្តែងចេញតាមរយៈទឹកមុខរបស់ពួកគេ និងរបៀបនៃការនិយាយស្តីរបស់ពួកគេ។ info

• الاختبار سُنَّة إلهية لتمييز المؤمنين من المنافقين.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ដើម្បីបែងចែករវាងអ្នកមានជំនឿ និងពួកពុតត្បុត។ info

• تأييد الله لعباده المؤمنين بالنصر والتسديد.
• ការគាំទ្រពីអល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈការជួយ និងការតម្រែតម្រង់។ info

• من رفق الله بعباده أنه لا يطلب منهم إنفاق كل أموالهم في سبيل الله.
• ក្នុងចំណោមក្តីសណ្តោសប្រណីរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនទាមទារឲ្យពួកគេបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្នុងមាគ៌ារបស់ទ្រង់ឡើយ។ info