ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
33 : 47

۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَ وَلَا تُبۡطِلُوٓاْ أَعۡمَٰلَكُمۡ

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់) ដោយអនុវត្តន៍តាមនូវអ្វីដែលលោកទាំងពីរបានបង្គាប់ប្រើ និងចៀសឆ្ងាយពីអ្វីដែលលោកទាំងពីបានហាមឃាត់ ហើយចូរពួកអ្នកកុំធ្វើឲ្យទង្វើកុសលរបស់ពួកអ្នកក្លាយជាអសារបង់ តាមរយៈតែការប្រឆាំង និងភាពរីយ៉ាក(ធ្វើគ្រាន់តែចង់ឲ្យអ្នកផងមើលឃើញ)ឲ្យសោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سرائر المنافقين وخبثهم يظهر على قسمات وجوههم وأسلوب كلامهم.
• អាថ៌កំបាំងរបស់ពួកពុតត្បុតនិងភាពអាក្រក់របស់ពួកគេ ស្តែងចេញតាមរយៈទឹកមុខរបស់ពួកគេ និងរបៀបនៃការនិយាយស្តីរបស់ពួកគេ។ info

• الاختبار سُنَّة إلهية لتمييز المؤمنين من المنافقين.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ដើម្បីបែងចែករវាងអ្នកមានជំនឿ និងពួកពុតត្បុត។ info

• تأييد الله لعباده المؤمنين بالنصر والتسديد.
• ការគាំទ្រពីអល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈការជួយ និងការតម្រែតម្រង់។ info

• من رفق الله بعباده أنه لا يطلب منهم إنفاق كل أموالهم في سبيل الله.
• ក្នុងចំណោមក្តីសណ្តោសប្រណីរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនទាមទារឲ្យពួកគេបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្នុងមាគ៌ារបស់ទ្រង់ឡើយ។ info