ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
31 : 47

وَلَنَبۡلُوَنَّكُمۡ حَتَّىٰ نَعۡلَمَ ٱلۡمُجَٰهِدِينَ مِنكُمۡ وَٱلصَّٰبِرِينَ وَنَبۡلُوَاْ أَخۡبَارَكُمۡ

ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដោយឲ្យពួកអ្នកធ្វើសង្គ្រាម ប្រយុទ្ធនឹងពួកសត្រូវ ហើយនិងត្រូវគេសម្លាប់ ដើម្បីឲ្យយើងដឹងថា តើជនណាក្នុងចំណោមពួកអ្នកជាអ្នកដែលតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយជនណាក្នុងចំណោមពួកអ្នកដែលអត់ធ្មត់លើការប្រយុទ្ធនឹងសត្រូវរបស់ទ្រង់។ ហើយយើងនឹងសាកល្បងពួកអ្នក ដើម្បីឲ្យយើងបានដឹងថា តើជនណាក្នុងចំណោមពួកអ្នក ជាអ្នកដែលស្មោះត្រង់ ហើយជនណាដែលជាអ្នកភូតកុហក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سرائر المنافقين وخبثهم يظهر على قسمات وجوههم وأسلوب كلامهم.
• អាថ៌កំបាំងរបស់ពួកពុតត្បុតនិងភាពអាក្រក់របស់ពួកគេ ស្តែងចេញតាមរយៈទឹកមុខរបស់ពួកគេ និងរបៀបនៃការនិយាយស្តីរបស់ពួកគេ។ info

• الاختبار سُنَّة إلهية لتمييز المؤمنين من المنافقين.
• ការសាកល្បង គឺជាមាគ៌ារបស់ព្រះជាម្ចាស់ដើម្បីបែងចែករវាងអ្នកមានជំនឿ និងពួកពុតត្បុត។ info

• تأييد الله لعباده المؤمنين بالنصر والتسديد.
• ការគាំទ្រពីអល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលជាអ្នកមានជំនឿ តាមរយៈការជួយ និងការតម្រែតម្រង់។ info

• من رفق الله بعباده أنه لا يطلب منهم إنفاق كل أموالهم في سبيل الله.
• ក្នុងចំណោមក្តីសណ្តោសប្រណីរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់មិនទាមទារឲ្យពួកគេបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្នុងមាគ៌ារបស់ទ្រង់ឡើយ។ info