ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
24 : 46

فَلَمَّا رَأَوۡهُ عَارِضٗا مُّسۡتَقۡبِلَ أَوۡدِيَتِهِمۡ قَالُواْ هَٰذَا عَارِضٞ مُّمۡطِرُنَاۚ بَلۡ هُوَ مَا ٱسۡتَعۡجَلۡتُم بِهِۦۖ رِيحٞ فِيهَا عَذَابٌ أَلِيمٞ

ហើយនៅពេលដែលទណ្ឌកម្មដែលពួកគេសុំឲ្យវាឆាប់មកដល់នោះ បានមកដល់ពួកគេ នៅពេលនោះ ពួកគេបានឃើញវា(ទណ្ឌកម្ម)ប្រៀបដូចជាដុំពពកដ៏ក្រាស់ឃ្មឹកនៅលើមេឃតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ។ ពួកគេនាំគ្នានិយាយថាៈ ដុំពពកដ៏ធំនេះបាននាំទឹកភ្លៀងមកកាន់ពួកយើងហើយ។ ព្យាការីហ៊ូទបាននិយាយទៅកាន់ពួកគេថាៈ វាមិនដូចអ្វីដែលពួកអ្នកនឹកស្មាននោះទេ ដែលថា វាជាដុំពពកដែលនាំទឹកភ្លៀងមកកាន់ពួកអ្នកនោះ។ ផ្ទុយទៅវិញ វាគឺជាទណ្ឌកម្មដែលពួកអ្នកបានសុំឲ្យវាឆាប់កើតឡើងនោះហើយ។ ពិតណាស់ វាគឺជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅក្នុងនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لا علم للرسل بالغيب إلا ما أطلعهم ربهم عليه منه.
• បណ្តាអ្នកនាំសារទាំងឡាយពុំបានដឹងពីប្រការអាថ៌កំបាំងឡើយ លើកលែងតែអ្វីដែលម្ចាស់របស់ពួកគាត់ឲ្យពួកគាត់ដឹងប៉ុណ្ណោះ។ info

• اغترار قوم هود حين ظنوا العذاب النازل بهم مطرًا، فلم يتوبوا قبل مباغتته لهم.
• ការចាញ់បោករបស់ក្រុមព្យាការីហ៊ូទ ខណៈដែលពួកគេនឹកស្មានថា ទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកគេនោះ គឺជាទឹកភ្លៀង។ ដូច្នេះ ទើបពួកគេមិនបានសារភាពកំហុសមុនពេលដែលទណ្ឌកម្មនោះធ្លាក់លើពួកគេ។ info

• قوة قوم عاد فوق قوة قريش، ومع ذلك أهلكهم الله.
• ក្រុមអាទមានភាពខ្លាំងក្លាជាងពួកគូរ៉័ស្ស។ ជាមួយគ្នានោះ អល់ឡោះនៅតែអាចបំផ្លាញពួកគេបាន។ info

• العاقل من يتعظ بغيره، والجاهل من يتعظ بنفسه.
• អ្នកដែលមានប្រាជ្ញា គឺអ្នកដែលយកធ្វើជាមេរៀនពីអ្នកដទៃ។ រីឯអ្នកល្ងង់ គឺយកមេរៀនតែអំពីខ្លួនឯងផ្ទាល់ប៉ុណ្ណោះ។ info