ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
23 : 45

أَفَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ وَأَضَلَّهُ ٱللَّهُ عَلَىٰ عِلۡمٖ وَخَتَمَ عَلَىٰ سَمۡعِهِۦ وَقَلۡبِهِۦ وَجَعَلَ عَلَىٰ بَصَرِهِۦ غِشَٰوَةٗ فَمَن يَهۡدِيهِ مِنۢ بَعۡدِ ٱللَّهِۚ أَفَلَا تَذَكَّرُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលទៅកាន់ពួកដែលធ្វើតាមទំនើងចិត្តខ្លួនឯង ហើយបានចាត់ទុកវា(ទំនើងចិត្ត)មានឋានៈស្មើនឹងព្រះជាម្ចាស់ ដែលគេមិនធ្វើអ្វីឲ្យខុសពីទំនើងចិត្តខ្លួនឯងឡើយ ហើយអល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យគេវង្វេងដោយស្ថិតក្នុងការដឹងរបស់អល់ឡោះ ពីព្រោះគេសមនឹងទទួលបាននូវភាពវង្វេងនោះ ហើយទ្រង់បានបោះត្រាទៅលើដួងចិត្តរបស់គេ។ ដូច្នេះ គេមិនអាចស្តាប់ឮនូវអ្វីដែលអាចផ្តល់ផលប្រយោជន៍ដល់គេនោះឡើយ ហើយអល់ឡោះបានធ្វើឲ្យភ្នែករបស់មានរនាំងបាំង ដែលរារាំងភ្នែករបស់គេមិនឲ្យមើលឃើញការពិតឡើយ។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញគេទៅកាន់ការពិតបាន បន្ទាប់ពីអល់ឡោះបានធ្វើឲ្យគេវង្វេងហើយនោះ? តើពួកអ្នកមិនបានពិចារណាអំពីគ្រោះថ្នាក់នៃការដើរតាមទំនើងចិត្ត ហើយនិងផលប្រយោជន៍នៃការដើរតាមច្បាប់របស់អល់ឡោះទេឬ? info
التفاسير:

external-link copy
24 : 45

وَقَالُواْ مَا هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا يُهۡلِكُنَآ إِلَّا ٱلدَّهۡرُۚ وَمَا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَظُنُّونَ

ហើយពួកប្រឆាំងដែលបដិសេធនឹងការពង្រស់ឡើងវិញបាននិយាយថាៈ គ្មានជីវិតរស់នៅណាក្រៅពីជីវិតរស់នៅរបស់យើងក្នុងលោកិយនេះប៉ុណ្ណោះ ដោយគ្មានជីវិតរស់នៅណាបន្ទាប់ពីវាទៀតនោះឡើយ។ មនុស្សជំនាន់ដើមបានស្លាប់អស់ដោយគ្មានត្រឡប់មកវិញនោះទេ ហើយមនុស្សជំនាន់ថ្មីបានកើតឡើង។ ហើយគ្មានអ្វីដែលធ្វើឲ្យពួកយើងស្លាប់នោះទេ មានតែការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃប៉ុណ្ណោះ។ ហើយការបដិសេធរបស់ពួកគេចំពោះការពង្រស់ឡើងវិញនោះ គឺពួកគេគ្មានចំណេះដឹងអ្វីក្រៅតែពីការស្មានប៉ុណ្ណោះ ហើយជាការពិតណាស់ ការស្មាននោះ គឺមិនអាចផ្តល់ការពិតអ្វីបន្តិចណាឡើយ។ info
التفاسير:

external-link copy
25 : 45

وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٖ مَّا كَانَ حُجَّتَهُمۡ إِلَّآ أَن قَالُواْ ٱئۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ

ហើយនៅពេលដែលគេសូត្រវាក្យខណ្ឌរបស់យើងដ៏ច្បាស់លាស់ឲ្យពួកមុស្ហរីគីនដែលបដិសេធនឹងការពង្រស់ឡើងវិញទាំងនោះស្តាប់ ពួកគេគ្មានភស្តុតាងអ្វីជាសំអាងនោះឡើយ ក្រៅតែពីពាក្យសម្តីរបស់ពួកគេដែលពួកគេនិយាយទៅកាន់អ្នកនាំសារ និងមិត្តភក្តិរបស់គាត់ថាៈ ចូរពួកអ្នកធ្វើឲ្យជីដូនជីតារបស់យើងដែលបានស្លាប់ទៅហើយនោះរស់ឡើងវិញមក ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកអះអាងថា ពិតណាស់ ពួកយើងនឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញបន្ទាប់ពីពួកយើងស្លាប់ហើយមែននោះ។ info
التفاسير:

external-link copy
26 : 45

قُلِ ٱللَّهُ يُحۡيِيكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يَجۡمَعُكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អល់ឡោះជាម្ចាស់ទ្រង់បានឲ្យពួកអ្នកមានជីវិត ដោយទ្រង់បានបង្កើតពួកអ្នកមក បន្ទាប់មក ទ្រង់ឲ្យពួកអ្នកស្លាប់។ បន្ទាប់មក ទ្រង់នឹងប្រមូលផ្តុំពួកអ្នកក្រោយពីពួកអ្នកបានស្លាប់ហើយនោះទៅកាន់ថ្ងៃបរលោកដើម្បីជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះ នឹងកើតឡើង(យ៉ាងពិតប្រាកដ)ដោយគ្មានការសង្ស័យឡើយ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ ដូច្នោះហើយទើបពួកគេមិនបានត្រៀមខ្លួនសម្រាប់ថ្ងៃនោះដោយការសាងទង្វើកុសលនោះទេ។ info
التفاسير:

external-link copy
27 : 45

وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَخۡسَرُ ٱلۡمُبۡطِلُونَ

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូច្នេះ គ្មានអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដណាក្រៅពីទ្រង់ឡើយ។ ហើយនៅពេលដែលថ្ងៃបរលោកកើតឡើង ដែលជាថ្ងៃដែលអល់ឡោះទ្រង់នឹងពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីជំនុំជម្រះនិងផ្តល់ការតបស្នងនោះ នៅថ្ងៃនោះ ពួកដែលធ្វើខុសដែលពួកគេធ្លាប់បានគោរពសក្ការៈចំពោះអ្នកផ្សេងពីអល់ឡោះនោះ នឹងទទួលការខាតបង់ ដោយសារតែពួកគេព្យាយាមបំភ្លៃការពិតទៅជាប្រការមិនពិត និងបំភ្លៃប្រការមិនពិតទៅជាប្រការពិត។ info
التفاسير:

external-link copy
28 : 45

وَتَرَىٰ كُلَّ أُمَّةٖ جَاثِيَةٗۚ كُلُّ أُمَّةٖ تُدۡعَىٰٓ إِلَىٰ كِتَٰبِهَا ٱلۡيَوۡمَ تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ

ហើយនៅក្នុងថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ ដោយរង់ចាំមើល ថាតើទ្រង់នឹងធ្វើដូចម្តេចចំពោះពួកគេ។ រាល់ប្រជាជាតិទាំងអស់ត្រូវបានគេកោះហៅឲ្យទៅទទួលបញ្ជីកត់ត្រាទង្វើរបស់ពួកគេដែលម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”បានកត់ត្រាទុក។ នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាងនៅលើលោកិយ ទាំងទង្វើល្អ និងទង្វើអាក្រក់។ info
التفاسير:

external-link copy
29 : 45

هَٰذَا كِتَٰبُنَا يَنطِقُ عَلَيۡكُم بِٱلۡحَقِّۚ إِنَّا كُنَّا نَسۡتَنسِخُ مَا كُنتُمۡ تَعۡمَلُونَ

នេះគឺជាសៀវភៅកំណត់ហេតុរបស់យើង(ដែលម៉ាឡាអ៊ីកាត់របស់យើងបានកត់ត្រាទុកនៅក្នុងវានូវទង្វើរបស់ពួកអ្នក) ដែលវានឹងធ្វើជាសាក្សី(ដាក់បន្ទុក)ទៅលើពួកអ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកអានវាចុះ។ ពិតប្រាកដណាស់ យើងបានប្រើឲ្យម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ។ info
التفاسير:

external-link copy
30 : 45

فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُدۡخِلُهُمۡ رَبُّهُمۡ فِي رَحۡمَتِهِۦۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡمُبِينُ

នេះគឺជាសៀវភៅកំណត់ហេតុរបស់យើង(ដែលម៉ាឡាអ៊ីកាត់របស់យើងបានកត់ត្រាទុកនៅក្នុងវានូវទង្វើរបស់ពួកអ្នក) ដែលវានឹងធ្វើជាសាក្សី(ដាក់បន្ទុក)ទៅលើពួកអ្នកយ៉ាងពិតប្រាកដ។ ហេតុនេះ ចូរពួកអ្នកអានវាចុះ។ ពិតប្រាកដណាស់ យើងបានប្រើឲ្យម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”កត់ត្រាទុកនូវអ្វីៗដែលពួកអ្នកបានប្រព្រឹត្តកាលនៅលើលោកិយ។ info
التفاسير:

external-link copy
31 : 45

وَأَمَّا ٱلَّذِينَ كَفَرُوٓاْ أَفَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَٱسۡتَكۡبَرۡتُمۡ وَكُنتُمۡ قَوۡمٗا مُّجۡرِمِينَ

ចំណែកឯពួកដែលប្រឆាំងនឹងអល់ឡោះវិញនោះ មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈចំអកថាៈ តើវាក្យខណ្ឌទាំងឡាយរបស់យើងមិនធ្លាប់ត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ទេឬ តែពួកអ្នកបែរជាក្អេងក្អាង ក្រអឺតក្រទមមិនព្រមមានជំនឿលើវាទៅវិញនោះ? ហើយពួកអ្នក ធ្លាប់ជាក្រុមដែលប្រព្រឹត្តបាបកម្ម ដោយពួកអ្នកបានប្រឆាំង និងសាងទង្វើបាបកម្ម។ info
التفاسير:

external-link copy
32 : 45

وَإِذَا قِيلَ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَٱلسَّاعَةُ لَا رَيۡبَ فِيهَا قُلۡتُم مَّا نَدۡرِي مَا ٱلسَّاعَةُ إِن نَّظُنُّ إِلَّا ظَنّٗا وَمَا نَحۡنُ بِمُسۡتَيۡقِنِينَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកអ្នកថាៈ ពិតប្រាកដណាស់ ការសន្យារបស់អល់ឡោះ(ដែលទ្រង់បានសន្យាចំពោះខ្ញុំបម្រើរបស់ទ្រង់ថា ទ្រង់នឹងពង្រស់ពួកគេឡើងវិញ ហើយទ្រង់នឹងតបស្នងដល់ពួកគេ)នោះ គឺជាការពិតដែលគ្មានការសង្ស័យចំពោះវាឡើយ ហើយថ្ងៃបរលោក ក៏ជាការពិតដែលគ្មានការសង្ស័យចំពោះវានោះដែរ។ ដូច្នេះ ចូរពួកអ្នកសាងទង្វើកុសលសម្រាប់ថ្ងៃនោះចុះ ពួកអ្នកបែរជានិយាយថាៈ ពួកយើងមិនដឹងទេថា អ្វីទៅជាថ្ងៃបរលោកនេះ។ ពួកយើងមិនបានគិតទេថា វានឹងកើតឡើងនោះ ក្រៅពីការស្មានប៉ុណ្ណោះ ហើយពួកយើងក៏មិនជឿជាក់ ពិតណាស់ ថ្ងៃបរលោកនោះ នឹងមកដល់នោះដែរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• اتباع الهوى يهلك صاحبه، ويحجب عنه أسباب التوفيق.
• ការធ្វើតាមទំនើងចិត្ត គឺបំផ្លាញរូបគេឲ្យវិនាស ហើយរារាំងរូបគេមិនឲ្យទទួលការចង្អុលបង្ហាញ។ info

• هول يوم القيامة.
• ស្ថានភាពដ៏រន្ធត់នៅថ្ងៃបរលោក។ info

• الظن لا يغني من الحق شيئًا، خاصةً في مجال الاعتقاد.
• ការប៉ាន់ស្មាន ពុំអាចផ្តល់ផលប្រយោជន៍អ្វីសម្រាប់បញ្ជាក់ការពិតនោះឡើយ ជាពិសេស បញ្ហាទាក់ទងនឹងគោលជំនឿ។ info