ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
72 : 43

وَتِلۡكَ ٱلۡجَنَّةُ ٱلَّتِيٓ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ

ឋានសួគ៌ដែលគេបានរៀបរាប់ប្រាប់ពួកអ្នកនោះហើយ គឺជាអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់ប្រទានជាមត៌កសម្រាប់ពួកអ្នក ជាការប្រោសប្រទានអំពីអល់ឡោះ ដោយសារតែទង្វើកុសលរបស់ពួកអ្នកដែលពួកអ្នកធ្លាប់បានសាងកន្លងមក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• نزول عيسى من علامات الساعة الكبرى.
• ការចុះមកកាន់ផែនដីរបស់ព្យាការីអ៊ីសា គឺជាសញ្ញាធំមួយក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោក។ info

• انقطاع خُلَّة الفساق يوم القيامة، ودوام خُلَّة المتقين.
• នៅថ្ងៃបរលោក មិត្តភាពរបស់ពួកដែលសាងទង្វើអាក្រក់ នឹងត្រូវបាត់បង់ តែមិត្តភាពរបស់អ្នកដែលកោតខ្លាចអល់ឡោះនោះ មិនបាត់បង់នោះឡើយ។ info

• بشارة الله للمؤمنين وتطمينه لهم عما خلفوا وراءهم من الدنيا وعما يستقبلونه في الآخرة.
• អល់ឡោះជាម្ចាស់ទ្រង់ប្រាប់ដំណឹងរីករាយដល់បណ្តាអ្នកមានជំនឿ និងធ្វើឲ្យគេមានភាពនឹងនរអំពីអ្វីដែលពួកគេខកខាន(មិនទទួលបាន)នៃលាភសំណាងលោកិយ ហើយអ្វីដែលពួកគេនឹងប្រឈមនៅថ្ងៃបរលោក។ info