ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
4 : 43

وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ

ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលមានលក្ខណៈខ្ពង់ខ្ពស់បំផុត និងពោរពេញទៅដោយគតិបណ្ឌិត។ ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់វា គឺមានលក្ខណៈសុក្រិតបំផុតទាំងបទបញ្ជា និងការហាមឃាត់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سمي الوحي روحًا لأهمية الوحي في هداية الناس، فهو بمنزلة الروح للجسد.
• គេឲ្យឈ្មោះវ៉ាហ៊ីថា “រ៉ូហ” (វិញ្ញាណ) ដោយសារតែវ៉ាហ៊ីមានសារៈសំខាន់ក្នុងការចង្អុលបង្ហាញមនុស្សលោក ប្រៀបបាននឹងវិញ្ញាណដែលនៅក្នុងខ្លួនប្រាណ។ info

• الهداية المسندة إلى الرسول صلى الله عليه وسلم هي هداية الإرشاد لا هداية التوفيق.
• ការចង្អុលបង្ហាញរបស់អ្នកនាំសារ គឺការចង្អុលបង្ហាញជាលក្ខណៈណែនាំប៉ុណ្ណោះ។ info

• ما عند المشركين من توحيد الربوبية لا ينفعهم يوم القيامة.
• ការដែលពួកមុស្ហរីគីនទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះក្នុងការបង្កើតនោះ គឺពុំបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ info