ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
27 : 42

۞ وَلَوۡ بَسَطَ ٱللَّهُ ٱلرِّزۡقَ لِعِبَادِهِۦ لَبَغَوۡاْ فِي ٱلۡأَرۡضِ وَلَٰكِن يُنَزِّلُ بِقَدَرٖ مَّا يَشَآءُۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرُۢ بَصِيرٞ

ហើយប្រសិនបើអល់ឡោះទ្រង់បើកទូលាយនូវលាភសក្ការៈឲ្យខ្ញុំបម្រើរបស់ទ្រង់ទាំងអស់នោះ ប្រាកដជាពួកគេនឹងប្រព្រឹត្តល្មើសនៅលើផែនដីដោយអយុត្តិធម៌ជាមិនខាន។ ក៏ប៉ុន្តែទ្រង់ប្រទានលាភសក្ការៈទៅតាមកម្រិត(បរិមាណ)ដែលទ្រង់មានចេតនា ទាំងការបើកទូលាយឬត្បិតត្បៀត(ចំពោះលាភសក្ការៈ)។ ពិតប្រាកដណាស់ ទ្រង់មហាដឹង និងមហាឃើញបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ ដូច្នេះទ្រង់ប្រទាន ឬរារាំង(មិនប្រទានឲ្យ) គឺអាស្រ័យទៅតាមគតិបណ្ឌិតរបស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الداعي إلى الله لا يبتغي الأجر عند الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះមិនស្វែងរកកម្រៃពីមនុស្សលោកឡើយ។ info

• التوسيع في الرزق والتضييق فيه خاضع لحكمة إلهية قد تخفى على كثير من الناس.
• ការទទួលបានលាភសក្ការៈទូលំទូលាយ និងការត្បិតត្បៀតចំពោះលាភសក្កាៈ គឺជាគតិបណ្ឌិតនៃព្រះជាម្ចាស់ ដែលជូនកាល ហេតុផលនេះមនុស្សភាគច្រើនមិនអាចដឹងពីវាឡើយ។ info

• الذنوب والمعاصي من أسباب المصائب.
• បាបកម្ម និងការប្រព្រឹត្តល្មើស ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវគ្រោះផ្សេងៗ។ info