ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
26 : 42

وَيَسۡتَجِيبُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَيَزِيدُهُم مِّن فَضۡلِهِۦۚ وَٱلۡكَٰفِرُونَ لَهُمۡ عَذَابٞ شَدِيدٞ

ហើយទ្រង់ទទួលយកនូវការបួងសួងរបស់បណ្តាដែលអ្នកមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសល ហើយទ្រង់នឹងបន្ថែមឲ្យពួកគេនូវការប្រោសប្រទានរបស់ទ្រង់ថែមទៀតចំពោះអ្វីដែលពួកគេមិនបានសុំពីទ្រង់។ រីឯពួកដែលគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់និងបណ្តាអ្នកនាំសាររបស់ទ្រង់នោះ ពួកគេនឹងទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតដែលកំពុងរង់ចាំពួកគេនៅថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الداعي إلى الله لا يبتغي الأجر عند الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះមិនស្វែងរកកម្រៃពីមនុស្សលោកឡើយ។ info

• التوسيع في الرزق والتضييق فيه خاضع لحكمة إلهية قد تخفى على كثير من الناس.
• ការទទួលបានលាភសក្ការៈទូលំទូលាយ និងការត្បិតត្បៀតចំពោះលាភសក្កាៈ គឺជាគតិបណ្ឌិតនៃព្រះជាម្ចាស់ ដែលជូនកាល ហេតុផលនេះមនុស្សភាគច្រើនមិនអាចដឹងពីវាឡើយ។ info

• الذنوب والمعاصي من أسباب المصائب.
• បាបកម្ម និងការប្រព្រឹត្តល្មើស ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលនូវគ្រោះផ្សេងៗ។ info