ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
8 : 41

إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٖ

ពិតប្រាកដណាស់ បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបណ្តាអ្នកនាំសាររបស់ទ្រង់ ព្រមទាំងបានសាងទង្វើកុសលនោះ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏អមតៈដែលគ្មានទីបញ្ចប់ នោះគឺឋានសួគ៌។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تعطيل الكافرين لوسائل الهداية عندهم يعني بقاءهم على الكفر.
• ការបដិសេធរបស់ពួកប្រឆាំងចំពោះរាល់មធ្យោបាយដែលនាំពួកគេទៅកាន់ការចង្អុលបង្ហាញ គឺមានន័យថា ពួកគេនៅតែបន្តស្ថិតក្នុងភាពគ្មានជំនឿជារៀងរហូត។ info

• بيان منزلة الزكاة، وأنها ركن من أركان الإسلام.
• បញ្ជាក់អំពីភាពធំធេងនៃការបរិច្ចាគហ្សាកាត់ ហើយវាគឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះទាំងប្រាំនៃសាសនាឥស្លាម។ info

• استسلام الكون لله وانقياده لأمره سبحانه بكل ما فيه.
• ចក្រវាលទាំងមូលបានប្រគល់ខ្លួនជូនអល់ឡោះជាម្ចាស់ និងគោរពតាមបទបញ្ជាទាំងអស់របស់ទ្រង់។ info