ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
20 : 41

حَتَّىٰٓ إِذَا مَا جَآءُوهَا شَهِدَ عَلَيۡهِمۡ سَمۡعُهُمۡ وَأَبۡصَٰرُهُمۡ وَجُلُودُهُم بِمَا كَانُواْ يَعۡمَلُونَ

លុះនៅពេលដែលពួកគេទៅដល់ឋាននរកដែលគេបានកៀងពួកគេទៅកាន់ ហើយពួកគេបានបដិសេធ(មិនទទួលស្គាល់)នូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយនោះ នៅពេលនោះ ត្រចៀក ភ្នែក ហើយនិងស្បែករបស់ពួកគេក៏បានធ្វើសាក្សីទៅលើពួកគេចំពោះការប្រឆាំងនិងការប្រព្រឹត្តល្មើសរបស់ពួកគេដែលពួកគេធ្លាប់បានប្រព្រឹត្តនៅលើលោកិយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإعراض عن الحق سبب المهالك في الدنيا والآخرة.
• ការងាកចេញពីសេចក្តីពិត គឺជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ info

• التكبر والاغترار بالقوة مانعان من الإذعان للحق.
• ភាពក្រអឺតក្រទម និងការចាញ់បោកភាពខ្លាំងក្លាដែលខ្លួនមាន គឺរារាំងរូបគេពីការទទួលយកការពិត។ info

• الكفار يُجْمَع لهم بين عذاب الدنيا وعذاب الآخرة.
• ពួកប្រឆាំងនឹងត្រូវទទួលទាំងទណ្ឌកម្មក្នុងលោកិយ និងទណ្ឌកម្មនៅថ្ងៃបរលោក។ info

• شهادة الجوارح يوم القيامة على أصحابها.
• នៅថ្ងៃបរលោក អវយវៈទាំងអស់នឹងធ្វើសាក្សីដាក់បន្ទុកទៅលើម្ចាស់របស់វា។ info