ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
16 : 41

فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحٗا صَرۡصَرٗا فِيٓ أَيَّامٖ نَّحِسَاتٖ لِّنُذِيقَهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَخۡزَىٰۖ وَهُمۡ لَا يُنصَرُونَ

ហើយយើងបានបញ្ជូនខ្យល់ដែលលាយឡំទៅដោយសម្លេងរំខានយ៉ាងខ្លាំងបំផុតទៅកាន់ពួកគេក្នុងរយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ដែលវាទណ្ឌកម្មសម្រាប់ពួកគេ ដើម្បីឲ្យពួកគេភ្លក់នូវទណ្ឌកម្មយ៉ាងអាម៉ាស់និងអាប់ឱនបំផុតនៅក្នុងលោកិយ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេវិញនោះ គឺកាន់តែខ្លាំងក្លានិងកាន់តែធ្វើឲ្យពួកគេអាម៉ាសជាងនេះទៅទៀត។ ហើយគ្មាននរណាម្នាក់ដែលអាចជួយសង្គ្រោះពួកគេពីទណ្ឌកម្មនោះបានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإعراض عن الحق سبب المهالك في الدنيا والآخرة.
• ការងាកចេញពីសេចក្តីពិត គឺជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ info

• التكبر والاغترار بالقوة مانعان من الإذعان للحق.
• ភាពក្រអឺតក្រទម និងការចាញ់បោកភាពខ្លាំងក្លាដែលខ្លួនមាន គឺរារាំងរូបគេពីការទទួលយកការពិត។ info

• الكفار يُجْمَع لهم بين عذاب الدنيا وعذاب الآخرة.
• ពួកប្រឆាំងនឹងត្រូវទទួលទាំងទណ្ឌកម្មក្នុងលោកិយ និងទណ្ឌកម្មនៅថ្ងៃបរលោក។ info

• شهادة الجوارح يوم القيامة على أصحابها.
• នៅថ្ងៃបរលោក អវយវៈទាំងអស់នឹងធ្វើសាក្សីដាក់បន្ទុកទៅលើម្ចាស់របស់វា។ info