ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
13 : 41

فَإِنۡ أَعۡرَضُواْ فَقُلۡ أَنذَرۡتُكُمۡ صَٰعِقَةٗ مِّثۡلَ صَٰعِقَةِ عَادٖ وَثَمُودَ

តែប្រសិនបើពួកទាំងនោះបានងាកចេញពីការមានជំនឿនឹងអ្វីដែលអ្នកបាននាំមកនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ខ្ញុំបានព្រមានបន្លាចពួកអ្នកពីទណ្ឌកម្មដែលនឹងធ្លាក់ទៅលើពួកអ្នក ដូចទណ្ឌកម្មដែលបានធ្លាក់ទៅលើពួកអាទដែលជាក្រុមរបស់ព្យាការីហ៊ូទ និងពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះនោះដែរ នៅពេលដែលពួកគេទាំងពីរក្រុមនេះបានបដិសេធ(មិនជឿ)ចំពោះអ្នកនាំសាររបស់ពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الإعراض عن الحق سبب المهالك في الدنيا والآخرة.
• ការងាកចេញពីសេចក្តីពិត គឺជាមូលហេតុដែលនាំឲ្យទទួលរងនូវភាពវិនាសអន្តរាយ ទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ info

• التكبر والاغترار بالقوة مانعان من الإذعان للحق.
• ភាពក្រអឺតក្រទម និងការចាញ់បោកភាពខ្លាំងក្លាដែលខ្លួនមាន គឺរារាំងរូបគេពីការទទួលយកការពិត។ info

• الكفار يُجْمَع لهم بين عذاب الدنيا وعذاب الآخرة.
• ពួកប្រឆាំងនឹងត្រូវទទួលទាំងទណ្ឌកម្មក្នុងលោកិយ និងទណ្ឌកម្មនៅថ្ងៃបរលោក។ info

• شهادة الجوارح يوم القيامة على أصحابها.
• នៅថ្ងៃបរលោក អវយវៈទាំងអស់នឹងធ្វើសាក្សីដាក់បន្ទុកទៅលើម្ចាស់របស់វា។ info