ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
37 : 40

أَسۡبَٰبَ ٱلسَّمَٰوَٰتِ فَأَطَّلِعَ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ كَٰذِبٗاۚ وَكَذَٰلِكَ زُيِّنَ لِفِرۡعَوۡنَ سُوٓءُ عَمَلِهِۦ وَصُدَّ عَنِ ٱلسَّبِيلِۚ وَمَا كَيۡدُ فِرۡعَوۡنَ إِلَّا فِي تَبَابٖ

សង្ឃឹមថាយើងនឹងទៅដល់ទ្វារមេឃាទាំងឡាយដែលអាចឡើងទៅដល់មេឃ ដើម្បីយើងទៅមើលម្ចាស់របស់មូសាដែលគេអះអាងថា ទ្រង់គឺជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ។ ហើយពិតប្រាកដណាស់ យើងគិតថា មូសាជាអ្នកដែលនិយាយភូតកុហកចំពោះការអះអាងរបស់គេនោះ។ ដូច្នេះហើយ ហ្វៀរអោនត្រូវបានគេតុបតែងលម្អនូវទង្វើអាក្រក់របស់គេ ខណៈដែលគេបានស្នើឲ្យហាម៉ានធ្វើដូច្នោះនោះ។ ហើយហ្វៀរអោនត្រូវបានគេបង្វែចេញពីមាគ៌ាដែលត្រឹមត្រូវទៅកាន់មាគ៌ាដែលវង្វេង។ ហើយឧបាយកលរបស់ហ្វៀរអោន(ដែលចង់បង្ហាញនូវភាពមិនត្រឹមត្រូវដែលគេកំពុងតែប្រកាន់ខ្ជាប់ ថាជាប្រការត្រឹមត្រូវ និងធ្វើឲ្យការពិតដែលព្យាការីមូសាបាននាំមក ក្លាយជាប្រការមិនពិត)នោះ គឺគ្មានអ្វីក្រៅពីស្ថិតនៅក្នុងភាពខាតបង់់នោះឡើយ ពីព្រោះការខិតខំប្រឹងប្រែងរបស់គេនោះ គឺគ្មានអ្វីក្រៅពីទទួលបាននូវការខកចិត្ត បរាជ័យ និងភាពអពមង្គលដែលគ្មានទីបញ្ចប់ប៉ុណ្ណោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجدال لإبطال الحق وإحقاق الباطل خصلة ذميمة، وهي من صفات أهل الضلال.
• ការជជែកដេញដោលដើម្បីធ្វើឲ្យប្រការត្រឹមត្រូវក្លាយជាប្រការដែលមិនត្រឹមត្រូវ និងធ្វើឲ្យប្រការដែលមិនត្រឹមត្រូវក្លាយជាប្រការដែលត្រឹមត្រូវនោះ គឺជាលក្ខណៈដែលគួរឲ្យស្អប់ខ្ពើមបំផុត ហើយវាជាលក្ខណៈសម្បត្តិរបស់ពួកដែលវង្វេង។ info

• التكبر مانع من الهداية إلى الحق.
• ភាពក្រអឺតក្រទម គឺរារាំងអំពីការទទួលបាននូវការចង្អុលបង្ហាញទៅកាន់ការពិត។ info

• إخفاق حيل الكفار ومكرهم لإبطال الحق.
• ការបរាជ័យរបស់ពួកប្រឆាំងក្នុងការព្យាយាមប្រើឧបាយកលដើម្បីធ្វើឲ្យប្រការត្រឹមត្រូវក្លាយជាប្រការដែលមិនត្រឹមត្រូវ ។ info

• وجوب الاستعداد للآخرة، وعدم الانشغال عنها بالدنيا.
• ចាំបាច់ត្រូវត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ហើយមិនត្រូវឲ្យជីវិតលោកិយរំខានរូបគេអំពីការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោកនោះទេ។ info