ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
3 : 40

غَافِرِ ٱلذَّنۢبِ وَقَابِلِ ٱلتَّوۡبِ شَدِيدِ ٱلۡعِقَابِ ذِي ٱلطَّوۡلِۖ لَآ إِلَٰهَ إِلَّا هُوَۖ إِلَيۡهِ ٱلۡمَصِيرُ

ទ្រង់ជាអ្នកអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកដែលសាងបាបកម្មទាំងឡាយ ជាអ្នកដែលទទួលយកនូវការសារភាពកំហុសរបស់អ្នកដែលបានសារភាពកំហុសចំពោះទ្រង់ក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះជនណាដែលមិនបានសារភាពកំហុសពីអំពើបាបរបស់ពួកគេ ជាអ្នកដែលសប្បុរសនិងមានការប្រោសប្រទានបំផុត។ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ កន្លែងវិលត្រឡប់នៃខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)នៅថ្ងៃបរលោក គឺទៅកាន់ទ្រង់តែមួយគត់ ហើយទ្រង់នឹងតបស្នងដល់ពួកគេទៅតាមអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجمع بين الترغيب في رحمة الله، والترهيب من شدة عقابه: مسلك حسن.
• ការផ្តុំគ្នារវាងការជម្រុញឲ្យមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និងបន្លាចអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់ទ្រង់ គឺជាវិធីសាស្ត្រមួយដ៏ល្អប្រសើរ។ info

• الثناء على الله بتوحيده والتسبيح بحمده أدب من آداب الدعاء.
• ការកោតសរសើរចំពោះអល់ឡោះជាម្ចាស់ដោយបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងលើកតម្កើងទ្រង់ដោយការកោតសរសើរចំពោះទ្រង់នោះ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌នានានៅក្នុងការសុំបួងសួង។ info

• كرامة المؤمن عند الله؛ حيث سخر له الملائكة يستغفرون له.
• កិត្តិយសរបស់បណ្តាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់បានឲ្យពពួកម៉ាឡាអ៊ីកាត់ទាំងឡាយសុំការអភ័យទោសពីទ្រង់ដល់ពួកគេ។ info