ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
2 : 40

تَنزِيلُ ٱلۡكِتَٰبِ مِنَ ٱللَّهِ ٱلۡعَزِيزِ ٱلۡعَلِيمِ

ការបញ្ចុះគម្ពីរគួរអានទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ នោះ គឺមកពីអល់ឡោះជាម្ចាស់ដែល(ជាអ្នក)មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ និង(ជាអ្នក)មហាដឹងបំផុតនូវអ្វីដែលផ្តល់ភាពល្អប្រសើរដល់ខ្ញុំបម្រើរបស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الجمع بين الترغيب في رحمة الله، والترهيب من شدة عقابه: مسلك حسن.
• ការផ្តុំគ្នារវាងការជម្រុញឲ្យមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ និងបន្លាចអំពីទណ្ឌកម្មដ៏ខ្លាំងក្លារបស់ទ្រង់ គឺជាវិធីសាស្ត្រមួយដ៏ល្អប្រសើរ។ info

• الثناء على الله بتوحيده والتسبيح بحمده أدب من آداب الدعاء.
• ការកោតសរសើរចំពោះអល់ឡោះជាម្ចាស់ដោយបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ និងលើកតម្កើងទ្រង់ដោយការកោតសរសើរចំពោះទ្រង់នោះ គឺជាសីលធម៌មួយក្នុងចំណោមសីលធម៌នានានៅក្នុងការសុំបួងសួង។ info

• كرامة المؤمن عند الله؛ حيث سخر له الملائكة يستغفرون له.
• កិត្តិយសរបស់បណ្តាអ្នកមានជំនឿចំពោះអល់ឡោះជាម្ចាស់ ដោយទ្រង់បានឲ្យពពួកម៉ាឡាអ៊ីកាត់ទាំងឡាយសុំការអភ័យទោសពីទ្រង់ដល់ពួកគេ។ info