ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
65 : 4

فَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجٗا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمٗا

រឿងនោះគឺមិនដូចអ្វីដែលពួកពុតត្បុតបានអះអាងនោះទេ។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់បានស្បថនឹងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់)ថាៈ ពិតប្រាកដណាស់ ពួកគេនឹងមិនអាចក្លាយទៅជាអ្នកដែលមានជំនឿដ៏ពិតប្រាកដបានឡើយ លុះត្រាតែពួកគេប្រគល់ការកាត់សេចក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេទៅកាន់អ្នកនាំសារ(មូហាំម៉ាត់)នៅក្នុងពេលដែលគាត់នៅមានជីវិត និងកាត់សេចក្តីទៅតាមច្បាប់បញ្ញតិ្តរបស់គាត់បន្ទាប់ពីគាត់បានស្លាប់ទៅ។ បន្ទាប់មក ពួកគេពេញចិត្តចំពោះការកាត់សេចក្ដីរបស់អ្នកនាំសារ ហើយពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តរបស់ពួកគេ និងគ្មានការសង្ស័យនៅក្នុងការកាត់សេចក្ដីនោះឡើយ ហើយពួកគេទទួលយកដោយការពេញចិត្ត ដោយការទទួលយកទាំងផ្នែកខាងក្រៅ(មាត់) និងផ្នែកខាងក្នុង(ចិត្ត)របស់ពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الاحتكام إلى غير شرع الله والرضا به مناقض للإيمان بالله تعالى، ولا يكون الإيمان التام إلا بالاحتكام إلى الشرع، مع رضا القلب والتسليم الظاهر والباطن بما يحكم به الشرع.
• ការកាត់សេចក្ដីដោយប្រើច្បាប់ផ្សេងក្រៅពីច្បាប់របស់អល់ឡោះ ហើយពេញចិត្តនឹងវា គឺវាផ្ទុយពីសេចក្តីជំនឿចំពោះអល់ឡោះជាម្ចាស់ ហើយបុគ្គលម្នាក់ៗមិនមានជំនឿពេញលេញនោះទេ លុះត្រាតែគេកាត់សេចក្ដីទៅតាមច្បាប់ឥស្លាម ជាមួយនឹងការពេញចិត្ត និងទទួលយកទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងចំពោះអ្វីដែលគេបានកាត់សេចក្ដីដោយច្បាប់ឥស្លាមនោះ។ info

• من أبرز صفات المنافقين عدم الرضا بشرع الله، وتقديم حكم الطواغيت على حكم الله تعالى.
• ក្នុងចំណោមលក្ខណៈសម្បត្តិចម្បងរបស់ពួកពុតត្បុតនោះ គឺការមិនពេញចិត្តនឹងច្បាប់របស់អល់ឡោះ ហើយឱ្យតម្លៃច្បាប់ទាំងឡាយក្រៅពីច្បាប់របស់អល់ឡោះនោះខ្លាំងជាងច្បាប់អល់ឡោះ។ info

• النَّدْب إلى الإعراض عن أهل الجهل والضلالات، مع المبالغة في نصحهم وتخويفهم من الله تعالى.
• អំពាវនាវឱ្យងាកចេញពីក្រុមដែលល្ងង់ខ្លៅនិងពួកវង្វេង ជាមួយនឹងការដាស់តឿនពួកគេ និងបំភ័យពួកគេពីអល់ឡោះ។ info