ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
139 : 4

ٱلَّذِينَ يَتَّخِذُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَيَبۡتَغُونَ عِندَهُمُ ٱلۡعِزَّةَ فَإِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعٗا

ទណ្ឌកម្មនេះ គឺដោយសារតែពួកគេបានយកពួកគ្មានជំនឿធ្វើជាអ្នកជួយ និងជាអ្នកគាំពារពួកគេផ្សេងពីបណ្ដាអ្នកដែលមានជំនឿ។ ហើយវាគឺជារឿងដ៏ចម្លែកដែលពួកគេយកពួកគ្មានជំនឿធ្វើជាអ្នកគាំពារពួកគេនោះ។ តើពួកគេស្វែងរកភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមពីពួកទាំងនោះ(ពួកគ្មានជំនឿ)ដើម្បីឲ្យពួកគេរួចខ្លួនឬ? ពិតប្រាកដណាស់ ភាពខ្លាំងក្លា និងភាពឧត្តុង្គឧត្តមទាំងឡាយ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب العدل في القضاء بين الناس وعند أداء الشهادة، حتى لو كان الحق على النفس أو على أحد من القرابة.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់សេចក្ដីរវាងមនុស្ស និងនៅពេលធ្វើសាក្សី ទោះបីជាការធ្វើសាក្សីនោះលើខ្លួនឯង ឬលើនរណាម្នាក់ក្នុងចំណោមសាច់ញាតិរបស់អ្នកក៏ដោយ។ info

• على المؤمن أن يجتهد في فعل ما يزيد إيمانه من أعمال القلوب والجوارح، ويثبته في قلبه.
• ចាំបាច់លើអ្នកមានជំនឿត្រូវព្យាយាមធ្វើនូវអ្វីដែលជួយបង្កើនសេចក្តីជំនឿរបស់គេ ទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងត្រូវមានភាពនឹងនរនៅក្នុងចិត្តរបស់គេ។ info

• عظم خطر المنافقين على الإسلام وأهله؛ ولهذا فقد توعدهم الله بأشد العقوبة في الآخرة.
• គ្រោះថ្នាក់ដ៏ធំធេងរបស់ពួកពុតត្បុតទៅលើសាសនាឥស្លាម និងអ្នកកាន់សាសនាឥស្លាម។ ហេតុដូច្នោះហើយទើបអល់ឡោះបានព្រមានពួកគេថា នឹងដាក់ទណ្ឌកម្ម(ពួកគេ)យ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។ info

• إذا لم يستطع المؤمن الإنكار على من يتطاول على آيات الله وشرعه، فلا يجوز له الجلوس معه على هذه الحال.
• ប្រសិនបើអ្នកមានជំនឿគ្មានលទ្ធភាពប្រឆាំងនឹងអ្នកដែលបំពានលើវាក្យខណ្ឌរបស់អល់ឡោះ និងច្បាប់បញ្ញត្តិរបស់ទ្រង់ទេនោះ នៅក្នុងករណីនេះ គឺគេមិនអនុញ្ញាតឲ្យអង្គុយជាមួយពួកគេ(អ្នកប្រឆាំង)ឡើយ។ info