ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
8 : 39

۞ وَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَا رَبَّهُۥ مُنِيبًا إِلَيۡهِ ثُمَّ إِذَا خَوَّلَهُۥ نِعۡمَةٗ مِّنۡهُ نَسِيَ مَا كَانَ يَدۡعُوٓاْ إِلَيۡهِ مِن قَبۡلُ وَجَعَلَ لِلَّهِ أَندَادٗا لِّيُضِلَّ عَن سَبِيلِهِۦۚ قُلۡ تَمَتَّعۡ بِكُفۡرِكَ قَلِيلًا إِنَّكَ مِنۡ أَصۡحَٰبِ ٱلنَّارِ

ហើយនៅពេលដែលពួកប្រឆាំងបានជួបប្រទះនឹងគ្រោះអ្វីមួយ ដូចជាជំងឺឈឺថ្កាត់ បាត់បង់ទ្រព្យសម្បត្តិ និងមានការភ័យខ្លាចពីការលិចលង់ជាដើមនោះ គឺរូបគេបួងសួងទៅកាន់ម្ចាស់របស់គេឲ្យទ្រង់ដកយកគ្រោះភ័យទាំងនោះ ដោយវិលត្រឡប់(សារភាពកំហុស)ទៅកាន់ទ្រង់តែមួយគត់។ បន្ទាប់មក នៅពេលដែលទ្រង់បានប្រទានឲ្យគេនូវឧបការគុណដោយឲ្យរូបគេបានរួចផុតពីគ្រោះភ័យដែលគេបានទទួលរងនោះ គឺរូបគេបែរជាបោះបង់ចោលអ្នកដែលរូបគេបានបួងសួងអង្វរករទៅកាន់ទ្រង់កាលពីមុនមក គឺអល់ឡោះជាម្ចាស់ ទៅវិញ ហើយគេក៏បានបង្កើតនូវដៃគូជាច្រើនសម្រាប់អល់ឡោះជាម្ចាស់ ដោយរូបគេគោរពសក្ការៈទៅចំពោះពួកវា(ព្រះនានា)ផ្សេងពីអល់ឡោះ ដើម្បីធ្វើឲ្យអ្នកដទៃវង្វេងពីមាគ៌ារបស់អល់ឡោះដែលអាចនាំទៅកាន់ទ្រង់នោះទៅវិញ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់អ្នកដែលស្ថានភាពរបស់គេបែបនេះថាៈ ចូរអ្នកសប្បាយរីករាយជាមួយភាពគ្មានជំនឿរបស់អ្នកសម្រាប់ជីវិតដែលនៅសេសសល់របស់អ្នកនេះទៀតចុះ វាគឺជារយៈពេលមួយដ៏ខ្លីប៉ុណ្ណោះ។ ពិតប្រាដកណាស់ អ្នកគឺស្ថិតក្នុងចំណោមពួកឋាននរក ដែលស្ថិតនៅក្នុងនោះជាអមតៈនៅថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• رعاية الله للإنسان في بطن أمه.
• ការថែរក្សាររបស់អល់ឡោះចំពោះមនុស្សលោកនៅក្នុងផ្ទៃម្តាយរបស់ពួកគេ។ info

• ثبوت صفة الغنى وصفة الرضا لله.
• ទទួលស្គាល់នូវលក្ខណៈសម្បត្តិ “ភាពមានលើសលប់(មិនត្រូវអ្នកដទៃ)” និង “ការពេញចិត្ត” របស់អល់ឡោះជាម្ចាស់។ info

• تعرّف الكافر إلى الله في الشدة وتنكّره له في الرخاء، دليل على تخبطه واضطرابه.
• ការដែលពួកប្រឆាំងស្គាល់អល់ឡោះនៅពេលមានអាសន្ន តែបែរជាប្រឆាំងនឹងទ្រង់វិញនៅពេលមានភាពសុខសាន្ត គឺជាភស្តុតាងបញ្ជាក់ថា ពួកគេជាមនុស្សក្រឡិចក្រឡុច និងគ្មានភាពច្បាស់លាស់។ info

• الخوف والرجاء صفتان من صفات أهل الإيمان.
• ការកោតខ្លាច និងការសង្ឃឹម គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិទាំងឡាយរបស់អ្នកមានជំនឿ។ info