ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
72 : 39

قِيلَ ٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ

មានគេនិយាយទៅកាន់ពួកគេក្នុងលក្ខណៈមើលងាយ និងធ្វើឲ្យពួកគេអស់សង្ឃឹមពីមេត្តាករុណារបស់អល់ឡោះ និង(អស់សង្ឃឹម)ពីការអាចចេញពីឋាននរកវិញថាៈ ចូរពួកអ្នកចូលទៅតាមទ្វារនានារបស់នរកជើហាន់ណាំចុះ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមមិនព្រមទទួលយកសេចក្តីពិតនោះ គឺអាក្រក់បំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ثبوت نفختي الصور.
ទួលស្គាល់ចំពោះការផ្លុំត្រែចំនួនពីរលើក(នៅថ្ងៃបរលោក)។ info

• بيان الإهانة التي يتلقاها الكفار، والإكرام الذي يُسْتَقبل به المؤمنون.
• បង្ហាញពីភាពទាកទាបដែលពួកប្រឆាំងទទួលបាន និងកិត្តិយសខ្ពង់ខ្ពស់ដែលគេទទួលស្វាគមន៍ចំពោះបណ្តាអ្នកមានជំនឿ ។ info

• ثبوت خلود الكفار في الجحيم، وخلود المؤمنين في النعيم.
• ទទួលស្គាល់ពីការស្ថិតនៅក្នុងភ្លើងនរកជាអមតៈរបស់ពួកគ្មានជំនឿ និងការស្ថិតនៅជាអមតៈរបស់បណ្តាអ្នកមានជំនឿនៅក្នុងការសើយសុខ(ឋានសួគ៌)។ info

• طيب العمل يورث طيب الجزاء.
• អំពើល្អ បន្សល់ទុកនូវការតបស្នងដែលល្អដូចគ្នា។ info