ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
64 : 39

قُلۡ أَفَغَيۡرَ ٱللَّهِ تَأۡمُرُوٓنِّيٓ أَعۡبُدُ أَيُّهَا ٱلۡجَٰهِلُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលកំពុងតែអូសទាញអ្នកឲ្យគោរពសក្ការៈចំពោះរូបបដិមារបស់ពួកគេថាៈ ឱពួកដែលល្ងង់ខ្លៅក្នុងរឿងម្ចាស់របស់ពួកអ្នក! តើពួកអ្នកប្រើខ្ញុំឲ្យគោរពសក្ការៈទៅចំពោះអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់ឬ? មិនសក្តិសមត្រូវគោរពសក្ការៈនោះទេ លើកលែងតែចំពោះអល់ឡោះតែមួយគត់។ ដូចនេះ ខ្ញុំមិនគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ជាដាច់ខាត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الكِبْر خلق ذميم مشؤوم يمنع من الوصول إلى الحق.
• ភាពក្រអឺតក្រទម ក្អេងក្អាង គឺជាអត្តចរិតដែលគេស្អប់ខ្ពើមនិងត្រូវបានស្តីបន្ទោស ដែលរារាំងមនុស្សមិនឲ្យទៅដល់សេចក្តីពិត។ info

• سواد الوجوه يوم القيامة علامة شقاء أصحابها.
• មុខខ្មៅងងឹតនៅថ្ងៃបរលោក គឺជាសញ្ញានៃភាពអពមង្គលរបស់គេ។ info

• الشرك محبط لكل الأعمال الصالحة.
• អំពើស្ហ៊ីរិក ធ្វើឲ្យទង្វើកុសលទាំងឡាយក្លាយជាអសារបង់។ info

• ثبوت القبضة واليمين لله سبحانه دون تشبيه ولا تمثيل.
• ទទួលស្គាល់ចំពោះ “កណ្តាប់ដៃ” និង ”ដៃស្តាំ” របស់អល់ឡោះ ដោយគ្មានប្រៀបធៀប និងប្រៀបប្រដូច។ info