ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
55 : 39

وَٱتَّبِعُوٓاْ أَحۡسَنَ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُم مِّن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ بَغۡتَةٗ وَأَنتُمۡ لَا تَشۡعُرُونَ

ហើយចូរពួកអ្នកប្រតិបត្តិតាមគម្ពីរគួរអានដែលជាអ្វីដែលប្រសើរជាងគេបំផុតដែលម្ចាស់របស់ពួកអ្នកបានបញ្ចុះមកលើអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ចូរពួកអ្នកអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់វា(គម្ពីរគួរអាន) និងចៀសវាងពីបម្រាមទាំងឡាយរបស់វា មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនជាមុន ដោយមិនបានត្រៀមខ្លួនសម្រាប់វាដោយការសារភាពកំហុសនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info