ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
54 : 39

وَأَنِيبُوٓاْ إِلَىٰ رَبِّكُمۡ وَأَسۡلِمُواْ لَهُۥ مِن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ ثُمَّ لَا تُنصَرُونَ

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដោយការសារភាពកំហុស និងសាងទង្វើកុសល ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មថ្ងៃបរលោកបានមកដល់ពួកអ្នក។ បន្ទាប់មក ពួកអ្នកនឹងមិនឃើញរូបបដិមាទាំងឡាយរបស់ពួកអ្នក ហើយនិងក្រុមគ្រួសាររបស់ពួកអ្នកអាចជួយសង្គ្រោះពួកអ្នកឲ្យរួចផុតពីទណ្ឌកម្មបានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info