ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
52 : 39

أَوَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

តើពួកមុស្ហរីគីនទាំងនេះបាននិយាយដូចពាក្យសម្តីដែលអ្នកជំនាន់មុនបាននិយាយនោះឬ? ហើយពួកគេមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់់បើកទូលាយនូវលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេចេះដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងចំពោះគេ ថាតើគេអត់ធ្មត់ ឬក៏ខឹសម្បាទៅលើព្រេងវាសនាដែលអល់ឡោះបានកំណត់? ពិតប្រាកដណាស់ ចំពោះការបើកទូលាយលាភសក្ការៈ និងការត្បិតត្បៀតលាភសក្ការៈដែលបានលើកឡើងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើការចាត់ចែងរបស់អល់ឡោះ សម្រាប់បណ្តាអ្នកដែលមានជំនឿទាំងឡាយ ពីព្រោះពួកគេ គឺអ្នកដែលទទួលបានផលប្រយោជន៍អំពីភស្តុតាងទាំងនោះ។ រីឯពួកប្រឆាំងវិញ ពិតណាស់ពួកគេបានឆ្លងកាត់ភស្តុតាងទាំងនេះ តែពួកគេបែរជាងាកចេញ(មិនគិតពិចារណា)ចំពោះវាទៅវិញ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info