ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
48 : 39

وَبَدَا لَهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានសាង ដូចជាការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)នោះ ក៏បានលាតត្រដាងឡើងចំពោះ(មុខ)ពួកគេផងដែរ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកចំពោះវាកាលនៅលើលោកិយនៅពេលដែលមានគេបន្លាចពួកនោះ គឺបានហ៊ុមព័ទ្ធពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النعمة على الكافر استدراج.
• ការប្រទាននូវឧបការគុណចំពោះពួកប្រឆាំងនោះ គឺជាការល្បួងចំពោះពួកគេតែប៉ុណ្ណោះ។ info

• سعة رحمة الله بخلقه.
• ភាពទូលំទូលាយនៃក្តីមេត្តាករុណារបស់អល់ឡោះចំពោះម៉ាខ្លូករបស់ទ្រង់។ info

• الندم النافع هو ما كان في الدنيا، وتبعته توبة نصوح.
• ការមានវិប្បដិសារី និងការសោកស្តាយដែលមានប្រយោជន៍នោះ គឺការមានវិប្បដិសារីនៅក្នុងលោកិយនេះ ព្រមជាមួយនឹងការសារភាពកំហុសដោយស្មោះសចំពោះអល់ឡោះជាម្ចាស់។ info