ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
17 : 39

وَٱلَّذِينَ ٱجۡتَنَبُواْ ٱلطَّٰغُوتَ أَن يَعۡبُدُوهَا وَأَنَابُوٓاْ إِلَى ٱللَّهِ لَهُمُ ٱلۡبُشۡرَىٰۚ فَبَشِّرۡ عِبَادِ

ហើយបណ្តាអ្នកដែលបានចៀសឆ្ងាយពីការគោរពសក្ការៈចំពោះរូបបដិមា និងអំពីរាល់អ្វីៗដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយពួកគេវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុសនោះ ពួកគេនឹងទទួលបាននូវដំណឹងរីករាយនៅពេលដែលពួកគេស្លាប់ នៅពេលស្ថិតក្នុងផ្នូរ និងនៅថ្ងៃបរលោកថា (ពួកគេ)នឹងទទួលបាននូវឋានសួគ៌។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយនេះដល់បណ្តាខ្ញុំបម្រើទាំងឡាយរបស់យើងចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إخلاص العبادة لله شرط في قبولها.
• ភាពស្មោះសក្នុងការគោរពសក្ការៈចំពោះអល់ឡោះ គឺជាលក្ខខណ្ឌមួយដែលធ្វើឲ្យទង្វើនោះត្រូវបានគេទទួលយក។ info

• المعاصي من أسباب عذاب الله وغضبه.
• អំពើល្មើសទាំងឡាយ គឺចាំបាច់ត្រូវទទួលទណ្ឌកម្មរបស់អល់ឡោះ និងការខឹងសម្បាពីទ្រង់។ info

• هداية التوفيق إلى الإيمان بيد الله، وليست بيد الرسول صلى الله عليه وسلم.
• ការចង្អុលបង្ហាញទៅកាន់សេចក្តីជំនឿនោះ គឺស្ថិតនៅក្នុងដៃរបស់អល់ឡោះ មិនមែនស្ថិតនៅក្នុងដៃរបស់អ្នកនាំសារមូហាំម៉ាត់នោះឡើយ។ info