ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
41 : 39

إِنَّآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ لِلنَّاسِ بِٱلۡحَقِّۖ فَمَنِ ٱهۡتَدَىٰ فَلِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٍ

ពិតប្រាកដណាស់ យើងបានបញ្ចុះទៅឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវគម្ពីរគួរអាន សម្រាប់មនុស្សលោកប្រកបដោយការពិត ដើម្បីឲ្យអ្នកដាស់តឿនព្រមានពួកគេ។ ដូច្នេះ ជនណាហើយដែលទទួលបានការចង្អុលបង្ហាញនោះ ជាការពិតណាស់ ផលនៃទទួលបានការចង្អុលបង្ហាញនោះ គឺសម្រាប់ខ្លួនគេប៉ុណ្ណោះ ព្រោះថា ការដែលទទួលបានការចង្អុលបង្ហាញរបស់គេនោះ គឺពុំផ្តល់ផលប្រយោជន៍អ្វីសម្រាប់អល់ឡោះជាម្ចាស់ឡើយ ពីព្រោះទ្រង់មិនត្រូវការវានោះទេ។ ហើយជនណាដែលវង្វេងអំពីការពិតនោះ គ្រោះថ្នាក់នៃការវង្វេងរបស់គេ គឺធ្លាក់ទៅលើរូបគេផ្ទាល់ ព្រោះថា ការវង្វេងរបស់គេនោះ គឺពុំបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)មិនមែនជាអ្នកទទួលខុសត្រូវលើពួកគេដោយបង្ខំពួកគេឲ្យទទួលបានការចង្អុលបង្ហាញនោះឡើយ។ តាមពិត តួនាទីរបស់អ្នក គឺគ្មានអ្វីក្រៅពីការផ្សព្វផ្សាយដល់ពួកគេនូវអ្វីដែលគេបានបង្គាប់ប្រើអ្នកឲ្យផ្សព្វផ្សាយវានោះឡើយ។ info
التفاسير:

external-link copy
42 : 39

ٱللَّهُ يَتَوَفَّى ٱلۡأَنفُسَ حِينَ مَوۡتِهَا وَٱلَّتِي لَمۡ تَمُتۡ فِي مَنَامِهَاۖ فَيُمۡسِكُ ٱلَّتِي قَضَىٰ عَلَيۡهَا ٱلۡمَوۡتَ وَيُرۡسِلُ ٱلۡأُخۡرَىٰٓ إِلَىٰٓ أَجَلٖ مُّسَمًّىۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

អល់ឡោះជាម្ចាស់ គឺជាអ្នកដែលដកយកព្រលឹងទាំងឡាយនៅពេលដែលជីវិតរបស់គេដល់ទីបញ្ចប់ ហើយទ្រង់ក៏ជាអ្នកដែលដកយកព្រលឹងទាំងឡាយដែលមិនទាន់ដល់ពេលកំណត់របស់វានៅពេល(ដែលគេ)ដេកលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឲ្យគេស្លាប់ ហើយទ្រង់នឹងបញ្ជូន(ព្រលែង)ព្រលឹងទាំងឡាយដែលទ្រង់មិនទាន់កំណត់ឲ្យគេស្លាប់នោះមក(រកខ្លួនប្រាណរបស់គេ)វិញ រហូតដល់ពេលវេលាដែលបានកំណត់ដែលមានតែទ្រង់ប៉ុណ្ណោះដែលដឹង។ ពិតប្រាកដណាស់ នៅក្នុងការដកយកព្រលឹង ការបញ្ជូនព្រលឹងមកវិញ ការធ្វើឲ្យស្លាប់ និងការធ្វើឲ្យរស់នោះ គឺជាភស្តុតាងសម្រាប់អ្នកដែលចេះគិតពិចារណាទៅលើថា ពិតណាស់អ្នកដែលអាចធ្វើបែបនោះបាននោះ ក៏ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់មនុស្សឲ្យរស់ឡើងវិញក្រោយពីពួកគេបានស្លាប់ ដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងដែរ។ info
التفاسير:

external-link copy
43 : 39

أَمِ ٱتَّخَذُواْ مِن دُونِ ٱللَّهِ شُفَعَآءَۚ قُلۡ أَوَلَوۡ كَانُواْ لَا يَمۡلِكُونَ شَيۡـٔٗا وَلَا يَعۡقِلُونَ

ពិតប្រាកដណាស់ ពួកមុស្ហរីគីនបានយករូបបដិមាទាំងឡាយរបស់ពួកគេធ្វើជាអ្នកជួយអន្តរាគមន៍ក្រៅពីអល់ឡោះជាម្ចាស់ ដោយពួកគេសង្ឃឹមថា ពួកវា(ព្រះទាំងនោះ)អាចផ្តល់ផលប្រយោជន៍ដល់ពួកគេបាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ តើពួកអ្នកយកពួកវាធ្វើជាអ្នកជួយអន្តរាគមន៍ឬ បើទោះបីជាពួកវាគ្មានលទ្ធភាព(ជួយ)អ្វីសោះទៅលើពួកអ្នក ហើយក៏គ្មានលទ្ធភាពអ្វីសោះទៅខ្លួនពួកវាផ្ទាល់ ហើយពួកវាក៏គ្មានប្រាជ្ញាចេះគិតផងនោះ? ពិតណាស់ ពួកវាគឺជាវត្ថុគ្មានជីវិត ដែលមិនចេះនិយាយ មិនចេះស្តាប់ មិនអាចមើលឃើញ មិនអាចផ្តល់ផលប្រយោជន៍ ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដែរអ្វីនោះដែរ។ info
التفاسير:

external-link copy
44 : 39

قُل لِّلَّهِ ٱلشَّفَٰعَةُ جَمِيعٗاۖ لَّهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ ثُمَّ إِلَيۡهِ تُرۡجَعُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ការជួយអន្តរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គ្មាននរណាម្នាក់អាចជួយអន្តរាគមន៍ដល់នរណាម្នាក់នៅចំពោះមុខទ្រង់បានឡើយ លើកលែងតែដោយ(មាន)ការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ ហើយគេក៏មិនអាចជួយអន្តរាគមន៍បានដែរ លើកលែងតែអ្នកដែលទ្រង់ចេញចិត្ត(ចំពោះគេ)ប៉ុណ្ណោះ។ ការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោកដើម្បីជំនុំជម្រះនិងទទួលការតបស្នង ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកទៅលើទង្វើដែលពួកអ្នកបានសាង។ info
التفاسير:

external-link copy
45 : 39

وَإِذَا ذُكِرَ ٱللَّهُ وَحۡدَهُ ٱشۡمَأَزَّتۡ قُلُوبُ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِۖ وَإِذَا ذُكِرَ ٱلَّذِينَ مِن دُونِهِۦٓ إِذَا هُمۡ يَسۡتَبۡشِرُونَ

ហើយនៅពេលដែលមានរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់នោះ ចិត្តរបស់ពួកមុស្ហរីគីនដែលគ្មានជំនឿនឹងថ្ងៃបរលោក ក៏ដូចជា(គ្មានជំនឿនឹង)ហេតុការណ៍ដែលនឹងកើតឡើងនៅថ្ងៃនោះ ដូចជាការពង្រស់ឡើងវិញ ការជំនុំជម្រះ និងការទទួលការតបស្នងនោះ មានការខ្ពើមរអើម។ តែនៅពេលដែលគេរំលឹកពីរូបបដិមានានាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះនោះ ស្រាប់តែពួកគេសប្បាយរីករាយ។ info
التفاسير:

external-link copy
46 : 39

قُلِ ٱللَّهُمَّ فَاطِرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ عَٰلِمَ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ أَنتَ تَحۡكُمُ بَيۡنَ عِبَادِكَ فِي مَا كَانُواْ فِيهِ يَخۡتَلِفُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាម្ចាស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមក ជាអ្នកដែលដឹងនូវអ្វីដែលជាប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ! ទ្រង់តែមួយគត់ដែលជាអ្នកកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់មានការខ្វែងគំនិតគ្នាកាលនៅលើលោកិយ ដោយទ្រង់នឹងបញ្ជាក់ប្រាប់ថា អ្នកណាត្រូវ អ្នកណាខុស អ្នកណាដែលជាអ្នកមានសុភមង្គល ហើយអ្នកណាជាអ្នកដែលអពមង្គល។ info
التفاسير:

external-link copy
47 : 39

وَلَوۡ أَنَّ لِلَّذِينَ ظَلَمُواْ مَا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦ مِن سُوٓءِ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمۡ يَكُونُواْ يَحۡتَسِبُونَ

ហើយពិតប្រាកដណាស់ ពួកដែលបំពានលើខ្លួនឯងដោយការធ្វើស្ហ៊ីរិកនិងការប្រព្រឹត្តល្មើសនោះ ប្រសិនបើពួកគេមានអ្វីគ្រប់យ៉ាងនៅលើលោកិយនេះនៃទ្រព្យសម្បត្តិដ៏មហាសាលនោះ ពួកគេប្រាកដជានឹងយកទ្រព្យសម្បត្តិទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មដ៏ខ្លាំងក្លាដែលពួកគេបានឃើញក្រោយពីពួកគេត្រូវបានគេពង្រស់(ឲ្យក្រោកចេញពីផ្នូរ)ជាមិនខាន។ ក៏ប៉ុន្តែ ពួកគេមិនអាចធ្វើបែបនោះបានឡើយ ហើយបើទោះបីថាពួកគេអាចធ្វើបែបនោះបានក៏ដោយ ក៏គេមិនទទួលយកពីពួកគេនោះដែរ។ ហើយទណ្ឌកម្មជាច្រើនប្រភេទអំពីអល់ឡោះដែលពួកគេមិនធ្លាក់គិតថា វានឹងអាចកើតឡើងនោះ បានលាតត្រដាងឡើងចំពោះពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• النوم والاستيقاظ درسان يوميان للتعريف بالموت والبعث.
• ការគេង និងការភ្ញាក់ពីគេងវិញ គឺជាមេរៀនប្រចាំថ្ងៃពីរដើម្បីណែនាំឲ្យស្គាល់ពីការស្លាប់ និងការពង្រស់ឡើងវិញ។ info

• إذا ذُكِر الله وحده عند الكفار أصابهم ضيق وهمّ؛ لأنهم يتذكرون ما أمر به وما نهى عنه وهم معرضون عن هذا كله.
• នៅពេលដែលមានគេរំលឹកពីអល់ឡោះជាម្ចាស់តែមួយគត់នៅចំពោះមុខពួកប្រឆាំងនោះ ពួកគេទទួលនូវភាពចង្អៀតចង្អល់ និងតានតឹងចិត្ត ពីព្រោះពួកគេនឹកឃើញដល់អ្វីដែលទ្រង់បានបង្គាប់បញ្ជាប្រើ និងអ្វីដែលទ្រង់បានហាមឃាត់ ខណៈដែលពួកគេ គឺជាពួកដែលងាកចេញ(មិនធ្វើ)ពីរឿងទាំងអស់នោះ។ info

• يتمنى الكافر يوم القيامة افتداء نفسه بكل ما يملك مع بخله به في الدنيا، ولن يُقْبل منه.
• ពួកគ្មានជំនឿនឹងលោះខ្លួនរបស់ពួកគេនៅថ្ងៃបរលោកនឹងអ្វីគ្រប់យ៉ាងដែលគេមាន ខណៈដែលកាលនៅលើលោកិយ ពួកគេគឺជាពួកដែលកំណាញ់។ ក៏ប៉ុន្តែទោះជាយ៉ាងណា គេមិនទទួលយកការលោះនោះពីពួកគេជាដាច់ខាត។ info