ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
34 : 38

وَلَقَدۡ فَتَنَّا سُلَيۡمَٰنَ وَأَلۡقَيۡنَا عَلَىٰ كُرۡسِيِّهِۦ جَسَدٗا ثُمَّ أَنَابَ

ហើយពិតប្រាកដណាស់ យើង(អល់ឡោះ)បានសាកល្បងព្យាការីស៊ូឡៃម៉ាន ហើយយើងបានដាក់ស្ហៃតនម្នាក់ទៅលើបល្ល័ង្គ(កៅអីស្តេច)របស់គេដោយវាបានតំណែងខ្លួនជាមនុស្សម្នាក់ ហើយវា(ស្ហៃតន)បានគ្រប់គ្រងអំណាចរបស់គេមួយរយៈពេលខ្លី។ បន្ទាប់មក យើងក៏បានត្រឡប់អំណាចនោះទៅព្យាការីឡៃម៉ានវិញ ហើយយើងបានឲ្យគេគ្រប់គ្រងទៅលើពួកស្ហៃតន។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الحث على تدبر القرآن.
• ជម្រុញឲ្យធ្វើការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន។ info

• في الآيات دليل على أنه بحسب سلامة القلب وفطنة الإنسان يحصل له التذكر والانتفاع بالقرآن الكريم.
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងដែលបញ្ជាក់ថា ពិតណាស់ អាស្រ័យទៅលើសុខភាពផ្លូវចិត្ត និងភាពឈ្លាសវៃរបស់មនុស្ស គឺគេនឹងទទួលបានការដាស់តឿន និងទទួលនូវផលប្រយោជន៍ពីគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។ info

• في الآيات دليل على صحة القاعدة المشهورة: «من ترك شيئًا لله عوَّضه الله خيرًا منه».
• នៅក្នុងបណ្តាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ទៅលើភាពត្រឹមត្រូវនៃគោលការណ៍ដ៏ល្បីល្បាញមួយគឺ “ជនណាហើយដែលលះបង់អ្វីមួយដើម្បីអល់ឡោះនោះ ទ្រង់នឹងជំនួសឲ្យគេវិញនូវអ្វីប្រសើរជាងនោះទៅទៀត”។ info