ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
21 : 37

هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ

ហើយមានគេនិយាយទៅកាន់ពួកគេថាៈ នេះហើយគឺជាថ្ងៃកាត់សេចក្តីរវាងខ្ញុំបម្រើរបស់អល់ឡោះដែលពួកអ្នកធ្លាប់បានបដិសេធ និងមិនជឿចំពោះវាកាលនៅលើលោកិយនោះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تزيين السماء الدنيا بالكواكب لمنافع؛ منها: تحصيل الزينة، والحفظ من الشيطان المارد.
• ការតុបតែងលម្អមេឃជាន់ទីមួយដោយផ្កាយទាំងឡាយគឺមានផលប្រយោជន៍យ៉ាងច្រើន ក្នុងនោះ គឺដើម្បីតុបតែងលម្អមេឃ និងការពារពីពពួកស្ហៃតនដែលបំពាន(លួចស្តាប់ម៉ាឡាអ៊ីកាត់និយាយគ្នា)។ info

• إثبات الصراط؛ وهو جسر ممدود على متن جهنم يعبره أهل الجنة، وتزل به أقدام أهل النار.
• ទទួលស្គាល់វត្តមាននៃស្ពានស៊ីរ៉ត(នៅថ្ងៃបរលោក) វាគឺជាស្ពានមួយដែលត្រូវបានដាក់នៅពីលើនរកជើហាន់ណាំ ដែលបណ្តាអ្នកឋានសួគ៌អាចឆ្លងផុតទៅកាន់ឋានសួគ៌ ហើយពួកឋាននរកត្រូវរអិលជើងធ្លាក់ចូលទៅក្នុងនរកនោះ(ដែលនៅពីក្រោមពួកគេ)។ info