ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
32 : 36

وَإِن كُلّٞ لَّمَّا جَمِيعٞ لَّدَيۡنَا مُحۡضَرُونَ

ហើយប្រជាជាតិទាំងអស់ ពួកគេនឹងត្រូវមានវត្តមាននៅចំពោះមុខយើងនៅថ្ងៃបរលោក ក្រោយពីយើងបានពង្រស់ពួកគេឲ្យរស់ឡើងវិញដោយគ្មានការលើកលែងឡើយ ដើម្បីយើងនឹងធ្វើការតបស្នងឲ្យពួកគេទៅលើទង្វើរបស់ពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ما أهون الخلق على الله إذا عصوه، وما أكرمهم عليه إن أطاعوه.
• ម៉ាខ្លូករបស់អល់ឡោះ គឺមានលក្ខណៈទាបថោកចំពោះអល់ឡោះជាម្ចាស់ប្រសិនបើគេប្រព្រឹត្តល្មើសចំពោះទ្រង់ ហើយពួកគេមានលក្ខណៈល្អប្រពៃបំផុតប្រសិនបើពួកគេគោរពតាមទ្រង់។ info

• من الأدلة على البعث إحياء الأرض الهامدة بالنبات الأخضر، وإخراج الحَبِّ منه.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញនៅថ្ងៃបរលោកនោះ គឺការធ្វើឲ្យដីដែលស្លាប់(គ្មានជីជាតិ)រស់ឡើងវិញ ដោយមានដុះនូវរុក្ខជាតិពណ៌បៃតង ហើយនិងការបញ្ចេញគ្រាប់ធុញ្ញជាតិអំពីដីនោះ។ info

• من أدلة التوحيد: خلق المخلوقات في السماء والأرض وتسييرها بقدر.
• ក្នុងចំណោមសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺការបង្កើតនូវម៉ាខ្លូកទាំងឡាយដែលនៅលើមេឃនិងនៅលើផែនដី និងការធ្វើឲ្យវាមានចលនាទៅតាមការកំណត់។ info