ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
28 : 36

۞ وَمَآ أَنزَلۡنَا عَلَىٰ قَوۡمِهِۦ مِنۢ بَعۡدِهِۦ مِن جُندٖ مِّنَ ٱلسَّمَآءِ وَمَا كُنَّا مُنزِلِينَ

ហើយយើងពុំចាំបាច់ត្រូវការបញ្ជូនកងទ័ពអំពីពួកម៉ាឡាអ៊ីកាត់ចុះពីលើមេឃដើម្បីទៅបំផ្លាញក្រុមរបស់គេដែលបានបដិសេធចំពោះគេ និងបានសម្លាប់គេនោះទេ ព្រោះថាកិច្ចការរបស់ពួកគេ គឺងាយស្រួលសម្រាប់យើងជាងនោះទៅទៀត។ ពិតប្រាកដណាស់ យើងមានសមត្ថភាពក្នុងការបំផ្លាញពួកគេ ដោយគ្រាន់តែបញ្ជូនសម្រែកមួយពីលើមេឃមក ដោយមិនចាំបាច់បញ្ចុះពពួកម៉ាឡាអ៊ីកាត់ឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ما أهون الخلق على الله إذا عصوه، وما أكرمهم عليه إن أطاعوه.
• ម៉ាខ្លូករបស់អល់ឡោះ គឺមានលក្ខណៈទាបថោកចំពោះអល់ឡោះជាម្ចាស់ប្រសិនបើគេប្រព្រឹត្តល្មើសចំពោះទ្រង់ ហើយពួកគេមានលក្ខណៈល្អប្រពៃបំផុតប្រសិនបើពួកគេគោរពតាមទ្រង់។ info

• من الأدلة على البعث إحياء الأرض الهامدة بالنبات الأخضر، وإخراج الحَبِّ منه.
• ក្នុងចំណោមភស្តុតាងដែលបញ្ជាក់ទៅលើការពង្រស់មនុស្សឡើងវិញនៅថ្ងៃបរលោកនោះ គឺការធ្វើឲ្យដីដែលស្លាប់(គ្មានជីជាតិ)រស់ឡើងវិញ ដោយមានដុះនូវរុក្ខជាតិពណ៌បៃតង ហើយនិងការបញ្ចេញគ្រាប់ធុញ្ញជាតិអំពីដីនោះ។ info

• من أدلة التوحيد: خلق المخلوقات في السماء والأرض وتسييرها بقدر.
• ក្នុងចំណោមសញ្ញាភស្តុតាងដែលបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះនោះ គឺការបង្កើតនូវម៉ាខ្លូកទាំងឡាយដែលនៅលើមេឃនិងនៅលើផែនដី និងការធ្វើឲ្យវាមានចលនាទៅតាមការកំណត់។ info