ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
7 : 34

وَقَالَ ٱلَّذِينَ كَفَرُواْ هَلۡ نَدُلُّكُمۡ عَلَىٰ رَجُلٖ يُنَبِّئُكُمۡ إِذَا مُزِّقۡتُمۡ كُلَّ مُمَزَّقٍ إِنَّكُمۡ لَفِي خَلۡقٖ جَدِيدٍ

ហើយពួកដែលប្រឆាំងនឹងអល់ឡោះបាននិយាយទៅកាន់គ្នាទៅវិញទៅមកដោយភាពភ្ញាក់ផ្អើល និងសើចចំអកចំពោះអ្វីដែលអ្នកនាំសារមូហាំម៉ាត់បាននាំមកថាៈ តើពួកអ្នកចង់ឲ្យយើងណែនាំដល់ពួកអ្នកដែរឬទេអំពីបុរសម្នាក់ដែលបានប្រាប់ពួកអ្នកថា ពិតប្រាកដណាស់ នៅពេលពួកអ្នកបានស្លាប់ និងបានរលួយខ្ទេចខ្ទីទៅហើយនោះ ពួកអ្នកពិតជានឹងត្រូវបានគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سعة علم الله سبحانه المحيط بكل شيء.
• ភាពទូលំទូលាយនៃចំណេះដឹងរបស់អល់ឡោះដែលគ្របដណ្តប់ជ្រួតជ្រាបលើអ្វីៗទាំងអស់។ info

• فضل أهل العلم.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។ info

• إنكار المشركين لبعث الأجساد تَنَكُّر لقدرة الله الذي خلقهم.
• ការបដិសេធរបស់ពួកមុស្ហរីគីនចំពោះការធ្វើឲ្យរាងកាយរស់ឡើងវិញម្តងទៀត គឺជាការបដិសេធមិនទទួលស្គាល់សមត្ថភាពរបស់អល់ឡោះដែលបានបង្កើតពួកគេ។ info