ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
4 : 34

لِّيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۚ أُوْلَٰٓئِكَ لَهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ

អល់ឡោះបានកំណត់នូវអ្វីដែលបានកត់ត្រាទៅក្នុងឡាវហ៊ុលម៉ះហ្វ៊ូសនោះ គឺដើម្បីទ្រង់នឹងតបស្នងដល់បណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល។ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ចំពោះបាបកម្មរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយពួកគេនឹងទទួលបាននូវលាភសក្ការៈដ៏ឧត្តុង្គឧត្តម នោះគឺឋានសួគ៌របស់ទ្រង់នៅថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سعة علم الله سبحانه المحيط بكل شيء.
• ភាពទូលំទូលាយនៃចំណេះដឹងរបស់អល់ឡោះដែលគ្របដណ្តប់ជ្រួតជ្រាបលើអ្វីៗទាំងអស់។ info

• فضل أهل العلم.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។ info

• إنكار المشركين لبعث الأجساد تَنَكُّر لقدرة الله الذي خلقهم.
• ការបដិសេធរបស់ពួកមុស្ហរីគីនចំពោះការធ្វើឲ្យរាងកាយរស់ឡើងវិញម្តងទៀត គឺជាការបដិសេធមិនទទួលស្គាល់សមត្ថភាពរបស់អល់ឡោះដែលបានបង្កើតពួកគេ។ info