ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
30 : 34

قُل لَّكُم مِّيعَادُ يَوۡمٖ لَّا تَسۡتَـٔۡخِرُونَ عَنۡهُ سَاعَةٗ وَلَا تَسۡتَقۡدِمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលសុំឲ្យទណ្ឌកម្មឆាប់មកដល់ទាំងនោះថាៈ ការសន្យាសម្រាប់ពួកអ្នកនោះ គឺនៅថ្ងៃមួយដែលត្រូវបានកំណត់ច្បាស់លាស់ដែលពួកអ្នកមិនអាចសុំពន្យារពេលសូម្បីតែមួយវិនាទី ហើយក៏មិនអាចសុំឲ្យវាមកដល់មុនសូម្បីមួយវិនាទីឡើយ ហើយថ្ងៃនោះ គឺជាថ្ងៃបរលោក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التلطف بالمدعو حتى لا يلوذ بالعناد والمكابرة.
• ត្រូវមានភាពទន់ភ្លន់ទៅកាន់អ្នកដែលត្រូវអំពាវនាវ ដើម្បីកុំឲ្យគេមានភាពចចេស និងក្រអឺតក្រទម។ info

• صاحب الهدى مُسْتَعْلٍ بالهدى مرتفع به، وصاحب الضلال منغمس فيه محتقر.
• អ្នកដែលទទួលបានការចង្អុលបង្ហាញ គឺស្ថិតនៅកន្លែងមួយដ៏ខ្ពង់ខ្ពស់ រីឯពួកដែលវង្វេង គឺស្ថិតនៅកន្លែងដែលទាបថោក។ info

• شمول رسالة النبي صلى الله عليه وسلم للبشرية جمعاء، والجن كذلك.
• សាររបស់ព្យាការីមូហាំម៉ាត់ គឺគ្របដណ្តប់ទៅលើមនុស្សលោកទាំងអស់ រួមទាំងពពួកជិនផងដែរ។ info