ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
27 : 34

قُلۡ أَرُونِيَ ٱلَّذِينَ أَلۡحَقۡتُم بِهِۦ شُرَكَآءَۖ كَلَّاۚ بَلۡ هُوَ ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកបង្ហាញខ្ញុំមកនូវព្រះនានាដែលពួកអ្នកយកវាមកគោរពសក្ការៈរួមនឹងអល់ឡោះជាម្ចាស់នោះ។ មិនដូច្នោះទេ រឿងនោះមិនដូចអ្វីដែលពួកអ្នកគិតស្មាននោះឡើយដែលថាអល់ឡោះជាម្ចាស់ទ្រង់មានដៃគូនោះ។ ផ្ទុយទៅវិញ អល់ឡោះទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التلطف بالمدعو حتى لا يلوذ بالعناد والمكابرة.
• ត្រូវមានភាពទន់ភ្លន់ទៅកាន់អ្នកដែលត្រូវអំពាវនាវ ដើម្បីកុំឲ្យគេមានភាពចចេស និងក្រអឺតក្រទម។ info

• صاحب الهدى مُسْتَعْلٍ بالهدى مرتفع به، وصاحب الضلال منغمس فيه محتقر.
• អ្នកដែលទទួលបានការចង្អុលបង្ហាញ គឺស្ថិតនៅកន្លែងមួយដ៏ខ្ពង់ខ្ពស់ រីឯពួកដែលវង្វេង គឺស្ថិតនៅកន្លែងដែលទាបថោក។ info

• شمول رسالة النبي صلى الله عليه وسلم للبشرية جمعاء، والجن كذلك.
• សាររបស់ព្យាការីមូហាំម៉ាត់ គឺគ្របដណ្តប់ទៅលើមនុស្សលោកទាំងអស់ រួមទាំងពពួកជិនផងដែរ។ info