ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

សាហ្ពាក

គោល​បំណងនៃជំពូក:
بيان أحوال الناس مع النعم، وسنة الله في تغييرها.
បញ្ជាក់ពីស្ថានភាពរបស់មនុស្សលោកជាមួយនឹងឧបការគុណរបស់អល់ឡោះ ហើយនិងមាគ៌ារបស់ទ្រង់ក្នុងការផ្លាស់ប្តូរឧបការគុណនោះ។ info

external-link copy
1 : 34

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَلَهُ ٱلۡحَمۡدُ فِي ٱلۡأٓخِرَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ

ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ដែលអ្វីៗគ្រប់យ៉ាងនៅលើមេឃជាច្រើនជាន់ និងអ្វីៗគ្រប់យ៉ាងដែលនៅលើផែនដី គឺជាកម្មសិទ្ធរបស់ទ្រង់ ទាំងការបង្កើត ការគ្រប់គ្រង និងការចាត់ចែង ហើយការកោតសរសើរទាំងឡាយនៅថ្ងៃបរលោកក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ ហើយទ្រង់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែង ហើយទ្រង់មហាដឹងបំផុតពីស្ថានភាពនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• سعة علم الله سبحانه المحيط بكل شيء.
• ភាពទូលំទូលាយនៃចំណេះដឹងរបស់អល់ឡោះដែលគ្របដណ្តប់ជ្រួតជ្រាបលើអ្វីៗទាំងអស់។ info

• فضل أهل العلم.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។ info

• إنكار المشركين لبعث الأجساد تَنَكُّر لقدرة الله الذي خلقهم.
• ការបដិសេធរបស់ពួកមុស្ហរីគីនចំពោះការធ្វើឲ្យរាងកាយរស់ឡើងវិញម្តងទៀត គឺជាការបដិសេធមិនទទួលស្គាល់សមត្ថភាពរបស់អល់ឡោះដែលបានបង្កើតពួកគេ។ info