ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
32 : 34

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُواْ لِلَّذِينَ ٱسۡتُضۡعِفُوٓاْ أَنَحۡنُ صَدَدۡنَٰكُمۡ عَنِ ٱلۡهُدَىٰ بَعۡدَ إِذۡ جَآءَكُمۖ بَلۡ كُنتُم مُّجۡرِمِينَ

ពួកមេដឹកនាំដែលក្រអឺតក្រទមមិនទទួលយកការពិត បាននិយាយទៅកាន់ពួកទន់ខ្សោយដែលដើរតាមពួកគេៈ តើពួកយើងបានហាមឃាត់ពួកអ្នកមិនឲ្យទទួលយកការចង្អុលបង្ហាញដែលព្យាការីមូហាំម៉ាត់បាននាំមកកាន់ពួកអ្នកឬ? គឺគ្មានទេ ផ្ទុយទៅវិញ ពួកអ្នកគឺជាពួកដែលបំពាន និងជាក្រុមដែលសាងបាបកម្ម និងបង្កវិនាសកម្ម។ info
التفاسير:

external-link copy
33 : 34

وَقَالَ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ بَلۡ مَكۡرُ ٱلَّيۡلِ وَٱلنَّهَارِ إِذۡ تَأۡمُرُونَنَآ أَن نَّكۡفُرَ بِٱللَّهِ وَنَجۡعَلَ لَهُۥٓ أَندَادٗاۚ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۚ وَجَعَلۡنَا ٱلۡأَغۡلَٰلَ فِيٓ أَعۡنَاقِ ٱلَّذِينَ كَفَرُواْۖ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ

ហើយពួកទន់ខ្សោយដែលដើរតាមមេដឹកនាំរបស់ពួកគេ បាននិយាយទៅកាន់មេដឹកនាំរបស់ពួកគេដែលក្រអឺតក្រទមមិនទទួលយកការពិតវិញថាៈ ផ្ទុយទៅវិញ ពួកអ្នកបានរារាំងពួកយើងអំពីការទទួលបានការចង្អុលបង្ហាញ តាមរយៈការប្រើឧបាយកលរបស់ពួកអ្នកមកលើពួកយើងទាំងយប់ទាំងថ្ងៃ នៅពេលដែលពួកអ្នកបានប្រើពួកយើងឲ្យប្រឆាំងចំពោះអល់ឡោះ និងឲ្យគោរពសក្ការៈទៅកាន់ម៉ាខ្លូកទាំងឡាយក្រៅពីអល់ឡោះ។ ហើយពួកគេបានលាក់ទុកនូវវិប្បដិសារីចំពោះការប្រឆាំងដែលពួកគេបានធ្វើកាលនៅលើលោកិយ នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក ហើយពួកគេបានដឹងថា ពិតណាស់ ពួកគេនឹងត្រូវគេដាក់ទណ្ឌកម្ម។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ ការដែលពួកគេត្រូវបានគេតបស្នងបែបនេះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកគេធ្លាប់គោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ និងប្រព្រឹត្តនូវអំពើល្មើសកាលនៅលើលោកិយនោះឡើយ។ info
التفاسير:

external-link copy
34 : 34

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ទៅកាន់ភូមិស្រុកមួយក្នុងចំណោមភូមិស្រុកទាំងឡាយដើម្បីបន្លាចពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយ លើកលែងតែពួកមេដឹកនាំ ពួកដែលមានឋានៈបុណ្យសក្តិ និងពួកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលប្រឆាំងចំពោះអ្វីដែលពួកអ្នក(ឱអ្នកនាំសារទាំងឡាយ)ត្រូវបានគេតែងតាំងមក។ info
التفاسير:

external-link copy
35 : 34

وَقَالُواْ نَحۡنُ أَكۡثَرُ أَمۡوَٰلٗا وَأَوۡلَٰدٗا وَمَا نَحۡنُ بِمُعَذَّبِينَ

ហើយពួកដែលមានឋានៈសក្តិទាំងនោះបាននិយាយដោយភាពក្រអឺតក្រទម និងអំណួតថាៈ ពួកយើងជាអ្នកដែលមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងគេ។ ចំណែកឯអ្វីដែលពួកអ្នកអះអាងថា ពួកយើងនឹងត្រូវគេដាក់ទណ្ឌកម្មនោះ គឺជាការកុហកប៉ុណ្ណោះ។ ពិតណាស់ ពួកយើងនឹងមិនត្រូវបានគេដាក់ទណ្ឌកម្មឡើយ មិនថានៅលើលោកិយ ឬនៅថ្ងៃបរលោកនោះទេ។ info
التفاسير:

external-link copy
36 : 34

قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវបានគេបោកបញ្ឆោតដោយសារតែឧបការគុណដែលពួកគេបានទទួលបានទាំងនោះថាៈ ម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាដើម្បីសាកល្បងដល់គេ ថាតើរូបគេដឹងគុណ ឬក៏រមិលគុណ? ហើយទ្រង់ត្បិតត្បៀតលាភសក្ការៈទៅចំពោះជនណាដែលទ្រង់មានចេតនា ដើម្បីសាកល្បងដល់គេផងដែរ ថាតើគេទ្រាំអត់ធ្មត់ ឬខឹងសម្បា? ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនបានដឹងឡើយថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាគតិបណ្ឌិតបំផុត។ ទ្រង់មិនកំណត់កិច្ចការណាមួយនោះឡើយ លើកលែងតែមានបុព្វហេតុច្បាស់លាស់ ដែលមានតែអ្នកដែលមានចំណេះដឹងប៉ុណ្ណោះដែលដឹង។ ចំណែកឯអ្នកដែលល្ងង់ខ្លៅវិញ គឺមិនដឹងឡើយ។ info
التفاسير:

external-link copy
37 : 34

وَمَآ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُم بِٱلَّتِي تُقَرِّبُكُمۡ عِندَنَا زُلۡفَىٰٓ إِلَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحٗا فَأُوْلَٰٓئِكَ لَهُمۡ جَزَآءُ ٱلضِّعۡفِ بِمَا عَمِلُواْ وَهُمۡ فِي ٱلۡغُرُفَٰتِ ءَامِنُونَ

ទ្រព្យសម្បត្តិ និងកូនចៅរបស់ពួកអ្នកដែលពួកអ្នកមានមោទនភាពជាមួយវានោះ មិនអាចនាំពួកអ្នកទៅកាន់ការពេញចិត្តពីអល់ឡោះនោះឡើយ ក៏ប៉ុន្តែអ្នកដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសលទៅវិញទេដែលនឹងទទួលបានផលបុណ្យទ្វេដងនោះ។ ជាការពិតណាស់ ទ្រព្យសម្បត្តិអាចធ្វើឲ្យគេខិតជិតទ្រង់បានតាមរយៈការបរិច្ចាគវាក្នុងមាគ៌ារបស់អល់ឡោះ ហើយកូនចៅ(ក៏អាចធ្វើឲ្យគេខិតជិតទ្រង់បានដែរ)តាមរយៈការបួងសួងរបស់កូនចៅឲ្យគេ។ ដូច្នេះ បណ្តាអ្នកមានជំនឿដែលជាអ្នកសាងទង្វើកុសលនោះ ពួកគេនឹងទទួលបានផលបុណ្យទ្វេដងនៃទង្វើកុសលដែលពួកគេបានសាង ហើយពួកគេនឹងស្ថិតនៅកន្លែងដ៏ខ្ពង់ខ្ពស់បំផុតនៃឋានសួគ៌ ជាអ្នកដែលមានសុខសុវត្ថិភាពអំពីអ្វីដែលពួកគេភ័យខ្លាច ដូចជាទណ្ឌកម្ម សេចក្តីស្លាប់ និងការកាត់ផ្តាច់នូវឧបការគុណ។ info
التفاسير:

external-link copy
38 : 34

وَٱلَّذِينَ يَسۡعَوۡنَ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

ហើយពួកប្រឆាំងដែលព្យាយាមបំផុតក្នុងការបង្វែរមនុស្សពីបណ្តាភស្តុតាងរបស់យើង និងបានប្រឹងប្រែងដើម្បីសម្រេចគោលបំណងរបស់ពួកគេនោះ ពួកទាំងនោះហើយគឺជាពួកដែលទទួលការខាតបង់នៅក្នុងលោកិយ ហើយនិងត្រូវទទួលនូវទណ្ឌកម្មនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
39 : 34

قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥۚ وَمَآ أَنفَقۡتُم مِّن شَيۡءٖ فَهُوَ يُخۡلِفُهُۥۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បើកទូលាយនូវលាភសក្ការៈ(របស់ទ្រង់)ចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់ត្បិតត្បៀតវាទៅចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ។ ហើយអ្វីមួយដែលពួកអ្នកបានបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះនោះ ពិតប្រាកដណាស់ទ្រង់នឹងជំនួសវាឲ្យពួកអ្នកវិញនៅក្នុងលោកិយ ដោយប្រទានឲ្យពួកអ្នកនូវអ្វីដែលល្អប្រសើជាងវាទៅទៀត ហើយ(ទ្រង់នឹងជំនួសឲ្យ)នៅថ្ងៃបរលោកនោះ ដោយ(ការតបស្នង)ផលបុណ្យដ៏ច្រើនលើសលប់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈដ៏ល្អបំផុត។ ដូច្នេះ ជនណាហើយដែលស្វែងរកលាភសក្ការៈនោះ ចូរឲ្យគេពឹងផ្អែកទៅកាន់ទ្រង់ចុះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تبرؤ الأتباع والمتبوعين بعضهم من بعض، لا يُعْفِي كلًّا من مسؤوليته.
• ការដោះសារយករួចខ្លួនរវាងពួកដែលដើរតាមគេ និងពួកដែលត្រូវបានគេដើរតាមនោះ មិនអាចធ្វើឲ្យពួកគេគ្រប់គ្នារួចផុតពីការទទួលខុសត្រូវ(លើបាបកម្មដែលខ្លួនបានសាង)នោះឡើយ។ info

• الترف مُبْعِد عن الإذعان للحق والانقياد له.
• ភាពមានបានស្តុកស្តម្ភ អាចធ្វើឲ្យគេឃ្លាតឆ្ងាយអំពីការពិត និងអនុវត្តតាមវា។ info

• المؤمن ينفعه ماله وولده، والكافر لا ينتفع بهما.
• ចំពោះអ្នកមានជំនឿ ទ្រព្យសម្បត្តិនិងកូនចៅរបស់គេអាចផ្តល់ជាប្រយោជន៍ដល់គេបាន។ រីឯពួកប្រឆាំងវិញ ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គេបានឡើយ។ info

• الإنفاق في سبيل الله يؤدي إلى إخلاف المال في الدنيا، والجزاء الحسن في الآخرة.
• ការបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ និងធ្វើឲ្យគេទទួលបានទ្រព្យសម្បត្តិច្រើនជាងមុននៅក្នុងលោកិយ ហើយនិងទទួលបាននូវការតបស្នងដ៏ល្អប្រពៃនៅថ្ងៃបរលោក។ info