ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
58 : 33

وَٱلَّذِينَ يُؤۡذُونَ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ بِغَيۡرِ مَا ٱكۡتَسَبُواْ فَقَدِ ٱحۡتَمَلُواْ بُهۡتَٰنٗا وَإِثۡمٗا مُّبِينٗا

ហើយពួកដែលបញ្ឈឺបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រី តាមរយៈពាក្យសម្ដីឬកាយវិការ ដោយពួកគេ(បណ្តាអ្នកមានជំនឿទាំងនោះ)មិនបានប្រព្រឹត្តទោសកំហុសអ្វីដែលធ្វើឲ្យពួកគេសមនឹងទទួលបានការបញ្ឈឺបែបនេះសោះនោះ អ្នកទាំងនោះប្រាកដជាត្រូវទទួលខុសត្រូវចំពោះការភូតកុហក និងទទួលបាបកម្មយ៉ាងច្បាស់លាស់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• علوّ منزلة النبي صلى الله عليه وسلم عند الله وملائكته.
• ឋានៈដ៏ខ្ពង់ខ្ពស់របស់ព្យាការីមូហាំម៉ាត់ចំពោះអល់ឡោះជាម្ចាស់ និងចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់។ info

• حرمة إيذاء المؤمنين دون سبب.
• ហាមឃាត់ពីការធ្វើទុក្ខបុកម្នេញបណ្តាអ្នកមានជំនឿដោយគ្មានហេតុផល។ info

• النفاق سبب لنزول العذاب بصاحبه.
• ភាពពុតត្បុត គឺជាមូលហេតុដែលនាំឲ្យទណ្ឌកម្មធ្លាក់ទៅលើអ្នកប្រព្រឹត្តវា។ info