ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
26 : 33

وَأَنزَلَ ٱلَّذِينَ ظَٰهَرُوهُم مِّنۡ أَهۡلِ ٱلۡكِتَٰبِ مِن صَيَاصِيهِمۡ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَ فَرِيقٗا تَقۡتُلُونَ وَتَأۡسِرُونَ فَرِيقٗا

ហើយអល់ឡោះបានឲ្យពួកយូដាដែលបានជួយពួកសត្រូវក្នុងការច្បាំងជាមួយបណ្តាអ្នកមានជំនឿនោះចុះចេញពីបន្ទាយរបស់ពួកគេ ដែលពួកគេធ្លាប់ការពារខ្លួនរបស់ពួកគេនៅក្នុងបន្ទាយនោះពីសត្រូវរបស់ពួកគេ ហើយអល់ឡោះបានបញ្ចូលភាពភ័យខ្លាចទៅក្នុងខ្លួនរបស់ពួកគេ។ មួយក្រុមនៃពួកគេត្រូវបានពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)សម្លាប់ ហើយមួយក្រុមទៀតត្រូវបានពួកអ្នកចាប់ជាឈ្លើយសឹក។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تزكية الله لأصحاب رسول الله صلى الله عليه وسلم ، وهو شرف عظيم لهم.
• ការលើកសរសើររបស់អល់ឡោះចំពោះបណ្តាសហការីរបស់អ្នកនាំសារ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ពួកគេ។ info

• عون الله ونصره لعباده من حيث لا يحتسبون إذا اتقوا الله.
• ជំនួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយពួកគេនឹកស្មានមិនដល់ កាលណាពួកគេកោតខ្លាចទៅចំពោះទ្រង់។ info

• سوء عاقبة الغدر على اليهود الذين ساعدوا الأحزاب.
• លទ្ធផលចុងក្រោយដ៏អាក្រក់នៃការក្បត់របស់ពួកយូដាដែលពួកគេបានចូលដៃជួយពួកពហុក្រុម។ info

• اختيار أزواج النبي صلى الله عليه وسلم رضا الله ورسوله دليل على قوة إيمانهنّ.
• ការដែលភរិយាទាំងឡាយរបស់ព្យាការីជ្រើសយកការពេញចិត្តពីអល់ឡោះ និងការពេញចិត្តពីអ្នកនាំសាររបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ជំនឿដ៏រឹងមាំរបស់ពួកនាង។ info