ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
24 : 33

لِّيَجۡزِيَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدۡقِهِمۡ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ إِن شَآءَ أَوۡ يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا

ដើម្បីអល់ឡោះជាម្ចាស់នឹងតបស្នងដល់បណ្តាដែលស្មោះត្រង់ដែលបានបំពេញនូវអ្វីដែលពួកគេបានសន្យាជាមួយអល់ឡោះដោយសារតែសច្ចភាពរបស់ពួកគេ និងបានបំពេញនូវការសន្យារបស់ពួកគេ។ ហើយអល់ឡោះនឹងដាក់ទណ្ឌកម្មពួកពុតត្បុតដែលជាអ្នកក្បត់ពាក្យសន្យារបស់ពួកគេ ប្រសិនបើទ្រង់មានចេតនា ដោយទ្រង់នឹងឲ្យពួកគេស្លាប់មុនពេល(ពួកគេ)សារភាពកំហុសពីការប្រឆាំងរបស់ពួកគេ ឬក៏ទ្រង់ទទួលយកនូវការសារភាពកំហុសរបស់ពួកគេ ដោយចង្អុលបង្ហាញឲ្យពួកគេសារភាពកំហុស។ ហើយអល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីបាបកម្មរបស់គេ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះរូបគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تزكية الله لأصحاب رسول الله صلى الله عليه وسلم ، وهو شرف عظيم لهم.
• ការលើកសរសើររបស់អល់ឡោះចំពោះបណ្តាសហការីរបស់អ្នកនាំសារ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ពួកគេ។ info

• عون الله ونصره لعباده من حيث لا يحتسبون إذا اتقوا الله.
• ជំនួយរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដោយពួកគេនឹកស្មានមិនដល់ កាលណាពួកគេកោតខ្លាចទៅចំពោះទ្រង់។ info

• سوء عاقبة الغدر على اليهود الذين ساعدوا الأحزاب.
• លទ្ធផលចុងក្រោយដ៏អាក្រក់នៃការក្បត់របស់ពួកយូដាដែលពួកគេបានចូលដៃជួយពួកពហុក្រុម។ info

• اختيار أزواج النبي صلى الله عليه وسلم رضا الله ورسوله دليل على قوة إيمانهنّ.
• ការដែលភរិយាទាំងឡាយរបស់ព្យាការីជ្រើសយកការពេញចិត្តពីអល់ឡោះ និងការពេញចិត្តពីអ្នកនាំសាររបស់ទ្រង់ គឺជាភស្តុតាងបញ្ជាក់ជំនឿដ៏រឹងមាំរបស់ពួកនាង។ info