ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
20 : 33

يَحۡسَبُونَ ٱلۡأَحۡزَابَ لَمۡ يَذۡهَبُواْۖ وَإِن يَأۡتِ ٱلۡأَحۡزَابُ يَوَدُّواْ لَوۡ أَنَّهُم بَادُونَ فِي ٱلۡأَعۡرَابِ يَسۡـَٔلُونَ عَنۡ أَنۢبَآئِكُمۡۖ وَلَوۡ كَانُواْ فِيكُم مَّا قَٰتَلُوٓاْ إِلَّا قَلِيلٗا

ពួកជនកំសាកទាំងនោះនឹកស្មានថា ពួកពហុក្រុមដែលប្រមូលផ្តុំគ្នាដើម្បីប្រយុទ្ធនឹងអ្នកនាំសាររបស់អល់ឡោះ និងប្រយុទ្ធនឹងបណ្តាអ្នកមានជំនឿនោះ ពួកគេនឹងមិនដកថយទៅវិញឡើយ លុះត្រាតែពួកគេបានជីកឫសអ្នកមានជំនឿអស់សិន។ ហើយប្រសិនបើពួកពហុក្រុមទាំងអស់នេះអាចត្រឡប់មកវិញម្តងទៀតនោះ ពួកពុតត្បុតទាំងនោះពេញចិត្តនឹងចាកចេញពីក្រុងម៉ាទីណះជាមួយពួកអារ៉ាប់ជនបទ ហើយចាំស៊ើបសួរពត៌មានរបស់ពួកអ្នក ថាតើមានអ្វីកើតឡើងចំពោះពួកអ្នកក្រោយពីសត្រូវបានប្រយុទ្ធជាមួយពួកអ្នកនោះ? ហើយបើទោះបីជាពួកគេស្ថិតនៅក្នុងចំណោមពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក៏ដោយ ក៏ពួកគេមិនចូលរួមប្រយុទ្ធជាមួយពួកអ្នកដែរ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។ ដូច្នេះ ចូរពួកអ្នកខ្វល់ពីពួកគេ ហើយកុំពិបាកចិត្តចំពោះពួកគេ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الآجال محددة؛ لا يُقَرِّبُها قتال، ولا يُبْعِدُها هروب منه.
• អាយុជីវិតត្រូវបានកំណត់រួចជាស្រេច។ ការចូលរួមប្រយុទ្ធ និងការរត់គេចពីការប្រយុទ្ធ មិនបានបន្ថយ ឬបន្ថែមអាយុជីវិតដែលនឹងត្រូវស្លាប់នោះឡើយ។ info

• التثبيط عن الجهاد في سبيل الله شأن المنافقين دائمًا.
• ការពង្វក់ ធ្វើឲ្យមានចិត្តស្ទាក់ស្ទើរក្នុងការចេញទៅប្រយុទ្ធនោះ ជានិច្ចកាល វាជាកិច្ចការរបស់ពួកពុតត្បុត។ info

• الرسول صلى الله عليه وسلم قدوة المؤمنين في أقواله وأفعاله.
• អ្នកនាំសារមូហាំម៉ាត់ គឺជាគំរូរបស់បណ្តាអ្នកមានជំនឿ ទាំងពាក្យសំដី និងទង្វើរបស់លោក។ info

• الثقة بالله والانقياد له من صفات المؤمنين.
• ការជឿជាក់ចំពោះអល់ឡោះ និងគោរពតាមទ្រង់ គឺជាលក្ខណៈសម្បត្តិរបស់អ្នកមានជំនឿ។ info