ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
36 : 30

وَإِذَآ أَذَقۡنَا ٱلنَّاسَ رَحۡمَةٗ فَرِحُواْ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ إِذَا هُمۡ يَقۡنَطُونَ

ហើយនៅពេលដែលយើងបានឲ្យមនុស្សលោកភ្លក្សនូវឧបការគុណណាមួយក្នុងចំណោមឧបការគុណរបស់យើងដូចជា សុខភាពល្អ និងភាពមានបាននោះ គឺពួកគេសប្បាយរីករាយនឹងវាក្នុងភាពក្រអឺតក្រទម និងក្អេងក្អាង។ តែប្រសិនបើប្រការអាក្រក់កើតឡើងលើពួកគេ ដូចជាជំងឺឈឺថ្កាត់ និងភាពក្រីក្រ ដោយសារតែបាបកម្មដែលពួកគេបានសាងដោយដៃរបស់ពួកគេផ្ទាល់នោះ ស្រាប់តែពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណាអល់ឡោះ ហើយពួកគេមិនសង្ឃឹមថា រឿងអាក្រក់ដែលពួកគេជួបប្រទះនោះ អាចរលត់ផុតពីពួកគេនោះឡើយ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فرح البطر عند النعمة، والقنوط من الرحمة عند النقمة؛ صفتان من صفات الكفار.
• ការសប្បាយរីករាយប្រកបដោយភាពក្រអឺតក្រទមនៅពេលទទួលបាននូវឧបការគុណរបស់អល់ឡោះ ហើយអស់សង្ឃឹមពីក្តីមេត្តាករុណារបស់ទ្រង់នៅពេលទទួលនូវទុក្ខលំបាកនោះ គឺជាលក្ខណៈសម្បត្តិពីរក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកប្រឆាំង។ info

• إعطاء الحقوق لأهلها سبب للفلاح.
• ការប្រគល់សិទ្ធិទៅអ្នកដែលមានសិទ្ធិទទួល គឺជាមូលហេតុដែលនាំឲ្យទទួលបានជោគជ័យ។ info

• مَحْقُ الربا، ومضاعفة أجر الإنفاق في سبيل الله.
• ការហិនហោចនៃការប្រាក់ និងការទទួលបាននូវផលបុណ្យទ្វេដងចំពោះការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះ។ info

• أثر الذنوب في انتشار الأوبئة وخراب البيئة مشاهد.
• ឥទ្ធិពលនៃអំពើបាបដែលធ្វើឲ្យកើតមានការរាលដាលនៃជំងឺរាតត្បាត និងបង្កឲ្យមានការខូចខាតដល់បរិស្ថាននោះ គឺត្រូវបានមើលឃើញច្បាស់ក្រឡែត។ info